• 2021-09-02 01:01:00
  • ភាពយន្ត

ហឹម មិន​ដឹង​រោងកុន​បើក​ទាន់​ឬ​អត់ មើល​រឿង​ថ្មី​របស់ Angelina មួយ​នេះ ទំនង​ណាស់!

  • 2021-09-02 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​ដ៏​ល្បី អេនជាលីណា ចូលី បាន​បាត់​មុខ​ពី​ការ​សម្ដែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​នាង​បានត្រឡប់​មក​ការ​សម្ដែង​ជា​ថ្មី ក្នុង​រឿង "Enternals ជា​ប្រភេទ​រឿង​បែប Fantasy ដែល​ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​នេះ។

រឿង "Enternals" ត្រូវ​បាន​ពិព័រណ៌នា​ថា​ជា​រឿង​បន្ត​ពី​រឿង "Avenger: End Game" កាល​ពី​ឆ្នាំ ២០១៩ ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​លោក។ រឿង​នេះ​ដែរ បាន​នាំ​មក​នូវ​ការ​ភ្ញាក់​ផ្អើល​ថ្មី​ទៀត ជាមួយ​នឹង​ការ​បង្ហាញ​ជូន​នូវ​ក្រុម Super Hero មួយ​ក្រុម​ថ្មី​ក្នុង​ចងក្រវាឡ Marvel នៅ​ក្នុង​នោះ គឺ​មាន​ម្ដាយ​ចិញ្ចឹម​របស់ Madox យើង​ដែរ។

ដោយ​ឡែក​សាច់​រឿង ត្រូវ​បាន​ពិព័រណ៌ន​ថា បន្ទាប់ពីព្រឹត្តិការណ៍ Avengers: Endgame បាន​បញ្ចប់​ទៅ សោកនាដកម្មដែលមិននឹកស្មានដល់បាន​កើត​ឡើង​លើ​អំបូរ​មនុស្សបុរាណ​នៅ​ភព​មួយ។ សោកនាដកម្ម​នោះ បានបង្ខំ​ពួកគេ​ចេញ​ពី​ភព​ងងឹត ដើម្បីជួបជុំគ្នា ប្រឆាំងនឹងសត្រូវ​ដ៏​ធំ​បំផុត​របស់​​ពួក​គេ នោះ​គឺ Deviants។ យ៉ាង​ណា មិន​មាន​សាច់​រឿង​បន្ត​ត្រូវ​បាន​ទម្លាយ​ចេញ​នោះ​ទេ។

"Enternals" ចូល​រួម​សម្ដែង​ដោយAngelina Jolie, Richard Madden, Kumail Nanjiani, Lauren Ridloff, Brian Tyree Henry, Salma Hayek, Lia McHugh and Don Lee, Kit Harrington ជាដើម។ រឿង​នេះ នឹង​ដាក់​បញ្ចាំង​ជូន​ពិភព​លោក​បាន​ទស្សនា នា​ថ្ងៃ​ទី ៥វិច្ឆិកា ២០២១ នេះ។ យ៉ាង​ណា មិន​ដឹង​ថា នៅ​កម្ពុជា​យើង កូវីដ​ធូរស្រាល រហូត​ដល់​រាជរដ្ឋាភិបាល​អនុញ្ញាតិ​ឲ្យ​បើក​រោងកុន​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។ ដល់​ពេល​នោះ ចាំ​គិត​ទៀត ឥឡូវ​មើល Trailer ទាំង​អស់​គ្នា​សិន៖

ប្រភព៖ marvel ប្រែ​សម្រួល៖ ទារិកា

មតិយោបល់