• 2021-09-02 01:17:54
  • ព័ត៌មាន

BamBam ស្វាគមន៍ Dara ក្នុងឱកាសក្លាយជាសមាជិកគ្រួសារថ្មីរួមគ្នាក្រោមដំបូលតែមួយ

  • 2021-09-02 01:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Sandara Park អតីតសមាជិក 2NE1 ត្រូវ​បាន​គេ​ប្រកាសថា​បាន ចូលជាតារារបស់​ក្រុមហ៊ុន Abyss Company រួម​ដំបូលជា​មួយនឹង​ BamBam (GOT7) និង Sunmi

ក្រោយ​ពេល​ប្រកាសជា​ផ្លូវការ​រួច​ BamBam ក៏បាន​ Live វីដេអូផ្ទាល់ ដោយខ្លួនឯង ហើយបាន​អាន​ Comment ជា​ច្រើន ជជែក​លេងជាមួយនឹង​ Fan ដែល​ពេល​នោះ​ហើយដែលលោកបាន​លើកឡើងថា​ Dara ជា​សមាជិកគ្រួសារថ្មី​របស់ក្រុមហ៊ុន។

«យើងមាន​សមាជិក​ថ្មី​ម្នាក់ទៀតហើយ! យើង​មាន​គ្រួសារ​ថ្មី​ហើយ! គាត់គឺជា​បងស្រីធំ...គាត់គឺ Sandara Park ពីក្រុម 2NE1» BamBam លើកឡើង។

BamBam ក៏បាន​សុំ​ឲ្យអ្នកគាំទ្រទាំងអស់ សាទរ​ដំណឹង​ល្អនេះជាមួយនឹង​លោកដែរ។ មិនចាំមយូរឡើយ លោកក៏បាន​ចុច តាមដាន (Follow) គ្រប់គណនីផ្លូវការលើ​បណ្ដាញសង្គមរបស់ Dara ព្រម​ទាំងបង្ហោះ​រូប Profile របស់នាងលើ Instagram Story របស់​លោកដែរ។

គួរដឹង​ដែរថា Sandara Park ទើប​តែ​ប្រកាស​ពី​ការ​ចាកចេញ​ពីផលិតកម្ម YG ក្រោយជ្រករយៈពេល ១៧ឆ្នាំ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់