• 2021-09-08 02:02:00
  • ព័ត៌មាន

មានដឹងអត់? ពេលនេះអ្នកនាង សុគន្ធ និសា ត្រូវបានជ្រើសរើសឲ្យក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយ

  • 2021-09-08 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីជើងចាស់ អ្នកនាងសុគន្ធ និសា នៅតែមានប្រជាប្រិយភាពល្បីល្បាញខ្លាំង និងមានការស្រឡាញ់ពីអ្នកគាំទ្ររបស់អ្នកនាងជាច្រើន បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ឆ្នាំមក។

មិនឱ្យហ្វេនៗស្ងាត់មុខ ក្នុងពេលឆាប់ៗនេះ អ្នកនាងសុគន្ធ និសា នឹងក្លាយជាទូតសុឆន្ទៈ (Brand Ambassador) នៃក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក យ៉ាងពេញសិទ្ធ។

ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយដែលសាងសង់ និងលក់ផ្ទះប្រណិត ដែលមានម៉ូតបែបអឺរ៉ុប និងទំនើបប្រកបដោយគុណភាព រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ។

បុរី ខាងលើនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង នៅគ្រប់គម្រោងទាំងអស់សុទ្ធតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអថិតិជនក្នុងគម្រោងផ្ទាល់។

បន្ថែមពីនេះគម្រោងទី២ ហ្គោលឌិន អាវិននូ ក៏មានម៉ូតផ្ទះបែបទំនើបផងដែរ ហើយ បុរីមេគង្គលែន កំពុងតែបើកដំណើរការគម្រោងទី៣ថ្មី គឺគម្រោងមេគង្គ ស៊ីធី ដោយរចនាឡើង ទៅតាមរចនាបថបែបអឺរ៉ុប ដែលមានភាពល្បីល្បាញ និងមានការទទួលស្គាល់ពីក្រុមអ្នកវិភាគម៉ូតផ្ទះល្បីៗជាច្រើន។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតពេលនោះគឺថា ខាងបុរី បានជ្រើសរើសយកកំពូលតារាចម្រៀងប្រចំាព្រះរាជាណាចក្រកម្ពុជា អ្នកនាង សុគន្ធ និសា ដែលជាកំពូលតារាចម្រៀងមានអត្តចរិតស្លូតបូត ថ្លៃថ្នូរ ស្រគត់ស្រគំ សក្តិសមទៅនឹងម៉ូតផ្ទះគ្រប់ប្រភេទដែលមានក្នុងបុរី មេគង្គលែន។

បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា កម្មវិធីនៃការចុះកិច្ចព្រមព្រៀង នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី ៩ ខែ កញ្ញា ឆ្នំា ២០២១ នៅឯសណ្ឋាគារ Rosewood Phnom Penh។

កុំភ្លេចរង់ចាំមើល ជាមួយនូវសមត្ថផលការងារថ្មីៗជាច្រើនរបស់អ្នកនាង សុគន្ធ និសា នាពេលឆាប់ៗខាងមុខនេះ៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបុរីខាងលើនេះ អាចចូលទៅកាន់៖

  • ហេ្វសបុកផេក៖ Mekong Land

  • លេខទូរសព្ទ៖ 061 955 999៕

អត្ថបទ៖ In Sopheng

មតិយោបល់