• 2021-09-06 06:35:17
  • ព័ត៌មាន

នាំ​គ្នា​មួយ​ទ័ព​ចុះ​ទៅ​ដល់​ចម្ការ​ផ្ទាល់​ថ្ងៃ​នេះ តាម​ពិត​អ្នក​ឧកញ៉ា យក​ទៅ​លក់​ឲ្យ​អ្នក​សៀមរាប​សោះ!

  • 2021-09-06 06:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែមៀន នឹងតាងែនល្អៗរបស់បងប្អូនប្រជាកសិករអ្នកខេត្តបាត់ដំបងជាច្រើនតោន ដែលអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចុះទៅប្រមូលទិញដោយផ្ទាល់ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ឥឡូវមានលក់ហើយនៅផ្សារទំនើប ហេរីថេក ជាដៃគូរបស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។

តាម​ការ​បញ្ជាក់​នៅ​លើ​ទំព័រ​របស់​អ្នក​ឧកញ៉ា​ផ្ទាល់ ផ្លែ​មៀន​ដែល​បាន​ចុះ​ទៅ​ទិញ​ផ្ទាល់​ដល់​ចំការ​បង​ប្អូន​កសិករ​នោះ ត្រូវ​បាន​ដាក់​លក់​ក្នុងតម្លៃ ១.៩០០រៀល ដូច​នឹង​ការ​ប្រកាស​ប្រមូលទិញ និង​លក់​កាល​ពី​លើក​ទី​១ដែរ។ ដំណើរ​ការ​ដាក់​លក់​ផលិតផល​កសិករ​ខ្មែរ​ខាង​លើ គឺ​នៅ​ផ្ទះលេខ ១៥៨ ផ្លូវជាតិលេខ ៦ អា ភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប។

ជាមួយគ្នានេះ ផ្លែមៀនប៉ែលិន​ដដែល ក៏​នឹងមកដល់ភ្នំពេញជារៀងរាល់ថ្ងៃផងដែរ ដូច្នេះបងប្អូនអាចទៅទិញនៅគ្រប់សាខារបស់កសិផលធម្មជាតិ ឡេងណា វ៉ាត្រា ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដែល​ចំនួន ១៨​ទីតាំង​ផ្សេង​ៗ​គ្នា។

សូមបញ្ជាក់ថា ការចុះប្រមូលទិញផ្លែមៀនប៉ែលិននៅពេលនេះរបស់អ្នកឧកញ៉ាសប្បុរសធម៌ ឡេង ណាវ៉ាត្រា គឺបន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាកសិករ ទៅសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកឧកញ៉ាតំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀននៅសេសសល់នេះ មានចំនួន៧ចម្ការ ដើម្បីជួយសម្រួលបញ្ហាក្នុងគ្រាលំបាកនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់