• 2021-09-06 07:33:02
  • ព័ត៌មាន

បណ្ដុំជើងខ្លាំង​កំពូលទាំង ២០ ជាជម្រើសបទចម្រៀងរដូវក្ដៅល្អឈានមុខគេឆ្នាំនេះ

  • 2021-09-06 07:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវក្ដៅមិនទាន់ទៅណាឆ្ងាយទេ ប៉ុន្តែខែប្រចាំរដូវក្ដៅ គិតពីខែមិថុនា ដល់សីហា បាន​រំលងផុតហើយ បន្សល់ទុកនូវស្នាដៃ K-Pop ជា​ច្រើន​ ផ្ដាំជាការកម្សាន្តដល់គ្រប់គ្នា ដែលស្នេហាវិស័យតន្ត្រី។ តាមការសង្កេត ឆ្នាំនេះពិតជាខុសពីឆ្នាំមុនៗ ដោយសារបទចម្រៀងជា​ច្រើន​សម្រុកចេញមក ភាគច្រើនបំពេញ​ចិត្តអ្នកស្ដាប់បាន​សម្រេច។

ដូចផ្អែក​លើ​ចំនួនចូល​មើលច្រើនលើ YouTube តើមាន​បទអ្វី​ខ្លះដែលមាន​ការ​គាំទ្រ​ខ្លាំង​ជាងគេនៅរដូវក្ដៅឆ្នាំនេះ? (គិតត្រឹម​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១)

២០. បទ «Wave» របស់ CIX មានអ្នកចូល​មើល ២៨.៤៦លានដង

១៩. បទ «Make It» របស់ 2PM មានអ្នកចូល​មើល ២៨,៦១លានដង

១៨. បទ «After Midnight» របស់ ASTRO មានអ្នកចូល​មើល ២៩,៨៤លានដង

១៧. បទ «Thrill Ride» របស់ THE BOYZ មានអ្នកចូល​មើល ៣១,១៤លានដង

១៦. បទ «Ra Pam Pam» របស់ Golden Child មានអ្នកចូល​មើល ៣១,៦៦លានដង

១៥. បទ «Lock Down» របស់ EPEX មានអ្នកចូល​មើល ៣១,៩២លានដង

១៤. បទ «Chi Mat Ba Ram» របស់ Brave Girls មានអ្នកចូល​មើល ៣៤,៨៣លានដង

១៣. បទ «Gambler» របស់ MONSTA X មានអ្នកចូល​មើល ៣៦,២៥លានដង

១២. បទ «Perfect Love» របស់ TWICE មានអ្នកចូល​មើល ៣៧,៧៨លានដង

១១.​ បទ «Ready To Love» របស់ SEVENTEEN មានអ្នកចូល​មើល ៤០,២៥លានដង

១០. បទ «PPT (Paint The Town)» របស់ LOONA មានអ្នកចូល​មើល ៤១,៣៥លានដង

៩. បទ «You Can’t Sit With Us» របស់ Sunmi មានអ្នកចូល​មើល ៥១,៩៧លានដង

៨. បទ «riBBon» របស់ BamBam មានអ្នកចូល​មើល ៥៧,០៨លានដង

៧. បទ «Queendom» របស់ Red Velvet មានអ្នកចូល​មើល ៦០,១៥លានដង

៦. បទ «Thunderous» របស់ Stray Kids មានអ្នកចូល​មើល ៦២,០៥លានដង

៥. បទ «Hello Future» របស់ NCT Dream មានអ្នកចូល​មើល ៦៣,៨១លានដង

៤. បទ «Dumb Dumb» របស់ Somi មានអ្នកចូល​មើល ៧០,៥០លានដង

៣. បទ «Don’t Fight The Feeling» របស់ EXO មានអ្នកចូល​មើល ៨៤,៥៩លានដង

២. បទ «Alcohol Free» របស់ TWICE មានអ្នកចូល​មើល ១៦៥,៣៣លានដង

១. បទ «Perfmission To Dance» របស់ BTS មានអ្នកចូល​មើល ២៩៥,១៧លានដង​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម