• 2021-09-09 01:45:34
  • ព័ត៌មាន

រាល់យប់មុនចូលដំណេក Jackson ទម្លាប់ប្រើវិធីដុតកម្ដៅឲ្យគេងស្រួល គ្រប់គ្នា​អាចស្មានមិនដល់

  • 2021-09-09 01:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលឆ្នាំ ២០២១នេះ Jackson Wang (GOT7) បាន​ធ្វើឥ្យខ្លួនឯងមមាញឹក​ច្រើននឹងការងារទាំង​ក្នុងនាម​ជាតារា K-Pop ផង ជា CEO ក្រុមហ៊ុនថតបទ​ចម្រៀងផង ជាអ្នកតំណាង Olympic ផង និងជាតារា​ទូរទស្សន៍ផង។ ជា​សំណាង​ល្អ លោកអាច​ញែកពេលផ្ដល់បទសម្ភាសឲ្យទស្សនាវដ្ដី Harper’s BAZZAR ដែល​ពេលនោះ​ហើយ លោកបាន​ចែករំលែកពីវិធីថែរក្សាស្បែកមុនចូលគេង។

ទាក់ទង​នឹង​ចំណុច​នេះ គ្រប់គ្នា​អាច​នឹង​គិតថា Jackson ជ្រើសប្រើផលិតផល​ថែស្បែក ដូច​បុគ្គលទូទៅដែរហើយ! ពិតណាស់លោកតែងលាបផលិតផលថែស្បែកដូចគ្នា ប៉ុន្តែនេះមិនមែនជារឿងចុងក្រោយដែលលោកធ្វើទេ។

Jackson បាន​ឲ្យដឹង​ថា មុនចូលគេង លោកត្រូវបិទភ្លើងទុក​ចោលសិន ហើយទុកអំពូលមួយ បន្ទាប់មកផឹក Maotai (ស្រាប្រពៃណីចិន ស្រដៀង Vodka) មួយក្អឹក។

គោលបំណង​ដែល​ផឹកស្រា​នេះ គឺ​ដោយសារ​វា​ឆ្ងាញ់ ហើយពេល​ញ៉ាំវា​មុន​ចូលគេង វា​នឹង​ធ្វើឲ្យលោក​គិត​ឃើញតែរឿងល្អៗ។

ទស្សនាវីដេអូទាំងស្រុងខាងក្រោម៖

ក្រៅពីនេះ Jackson ស្ដាប់ចម្រៀងខ្លួនឯង ឬក៏មើល Project ណា​ដែលលោកធ្វើការ ព្រោះ​វា​ធ្វើឲ្យលោក​មាន​ទឹកចិត្តបន្ថែម​ទៀត និងគិត​លើខ្លួន​ឯង​បាន​ច្រើន។

ម្យ៉ាង​ទៀតដោយសារ សព្វថ្ងៃលោករស់នៅជាមួយ​ Producer ដូចនេះ​ពួកលោកក៏តែងជជែក​គ្នា​មុន​ចូល​គេង ពីបទចម្រៀង Copcept ថ្មីៗ និង​ការ​ថែរក្សា​សុខភាពជា​ដើម។

ទាំងនេះជា​អ្វី​ដែល​ សមាជិក GOT7 រូបនេះ​តែង​ធ្វើជា​ប្រចាំ គឺជាការ​ញ៉ាំសុរា ដែល​ជួយដុតកម្ដៅបំពង់ក ហើយធ្វើឲ្យលោកមាន​អារម្មណ៍ស្រស់ថ្លាគេងស្រួល ដូច្នេះ​ស្បែកលោកក៏ស្អាតតាមនោះដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់