• 2021-09-09 04:27:51
  • ព័ត៌មាន

មានរឿង ៤យ៉ាងហាមធ្វើដាច់ខាតពេលជួបតារាល្បីៗនៅក្រៅ នេះជាបំរាមដាច់ខាតពី Idol ផ្ទាល់

  • 2021-09-09 04:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិតទៅតារាៗក៏មិនខុសពី​មនុស្សទូទៅដែរ ព្រោះ​របៀបរបបនៃការរស់នៅរបស់ពួកគេ​ក៏មិនខុសពីសាមញ្ញជន ប៉ុន្តែពេល​ឡើង​លើ​ឆាក​សម្ដែង​ម្ដងៗ ពួកគេ​ពិតជា​ខុសពីជនធម្មតា ផ្អែក​លើ​សមត្ថភាព​ក្លាហាន​ដែលមិនមែន​គ្រប់គ្នា​សុទ្ធ​តែ​អាច​ធ្វើបាន។ អាស្រ័យហេតុនេះ​ហើយ ទើបមនុស្សជា​ច្រើនបង្កើនការ​ស្រឡាញ់​ការគាំទ្រ​ទៅកាន់ពួកគេ​ច្រើនឡើងៗ។ ប៉ុន្តែ​ទោះជា​ស្នេហាកម្រិតណាក៏ដោយ ក៏ដាច់ខាត Fan ទាំងអស់ត្រូវគោរពបំរាម​ខ្លះៗ ពេល​ជួប Idol នៅក្រៅផ្ទាល់។ តាមរយៈ Podcas “Get Real” តារាល្បី ៣រូប បាន​លើកយក​ ៤ចំណុច ដែល​អ្នកគាំទ្រគួរ​ទុក​ក្នុងចិត្ត ទប់អារម្មណ៍រំភើប​ឲ្យបាន​ពេល​មាននិស្ស័យជួបតារា​សំណព្វចិត្តនៅ​ក្រៅ៖

១. កុំស្រែក

ដោយសារតារាៗទទួល​បាន​ការ​ចាប់អារម្មណ៍ច្រើន ហេតុនេះ AleXa បាន​និយាយ​ថា​ នាង​សរសើរបំផុតដល់អ្នកគាំទ្រ​ណា​ដែល​ព្យាយាម​ទប់អារម្មណ៍ធ្វើដូចធម្មតាៗដោយមិនស្រែក។ ប៉ុន្តែ​បើ​អ្នកគាំទ្ររូបណា​សម្ដែង​អាកប្បកិរិយាហាក់ដូចជារំភើប​ខ្លាំង រហូត​ធ្លាយសម្រែក នោះនឹង​មាន​រឿងផ្អើលកើតឡើងពេញ​ចំណោម​មនុស្ស។

២. កុំប៉ះ

ទោះបី​នេះជា​ការ​គួរសម​ ប៉ុន្តែ​ពេល​ខ្លះ​បើ​អ្នកហុចដៃទៅចាប់ Idol ពួកគេ​នឹង​ចាប់តបវិញ ប៉ុន្តែក្នុងកាលៈទេសៈភាគច្រើន គឺ​ពួកគេ​មិនអាចមក​ប៉ះដៃអ្នកបាន​ទេ។ មួយវិញទៀត ករណី​ខ្លះ​ប្រែជា​ឧប្បត្តិហេតុមិនស្រួលពេល​អ្នកគាំទ្រលាដៃទៅចាប់ Idol ពេល​នោះ​អ្នករងគ្រោះ​គឺតារា​ដែលពួកគេ​ស្រឡាញ់។ ជាឧទាហរណ៍ដូច Jiyeon (T-ARA) ត្រូវរងភាពឈឺចាប់ ដោយសារ Fan ជ្រុលទៅទាញសក់មួយទំហឹងនៅព្រលានយន្តហោះ។ ដូច្នេះ​ត្រង់ចំណុចនេះ គ្រប់គ្នា​ត្រូវពិចារណាឲ្យបាន​ច្បាស់​សិន។

៣. កុំខ្វះសុជីវធម៌

ពេល​ខ្លះអ្នកគាំទ្ររត់ទៅរក Idol ស្របពេលតារា​ទាំងនោះចេញ​ធ្វើការងារក្រៅ ឬ​ចំណាយ​ពេល​ផ្ទាល់ខ្លួន។ អ្នកគាំទ្រដែល​ស្រឡាញ់ Idol ពិត​ នឹង​គោរពចំពោះ​ពេល​វេលាផ្ទាល់​ខ្លួន​របស់​តារាៗ ព្រោះ​ពួកគេដឹង​ស្រាប់ថា​ នាមជាតារាត្រូវ​រស់នៅលាក់មុខលាក់មាត់ច្រើន ពេល​ចេញក្រៅ ហើយប្រសិន​ថ្ងៃណា​អ្នក​បាន​ជួប Idol នៅក្រៅ សូមទុកពេល​ និង​រក្សា​គម្លាតឲ្យពួកគេ​ផង នោះទើបជា​ក្ដីស្រឡាញ់ពិតប្រាកដ។ ប៉ុន្តែ​ក្នុងករណីអ្នក​ទប់ចិត្តមិនជាប់ ចង់ទៅជិត Idol អ្នក​អាច​សុំពួកគេ​ថតរូប ដោយសុជីវធម៌ នោះពួកគេ​ក៏រីករាយ​នឹង​បំពេញ​ការ​ស្នើសុំបែប​នេះ​ដែរ។

៤. កុំ​រោមជិតតារា

ការប្រមូលផ្ដុំគ្នា ជុំជិតតារាៗ អាចបង្កជាការ​មិនស្រណុក​ចិត្តឡើយ! ដូច BM ដែលជា Idol ម្នាក់​ដែរបាន​និយាយថា​ លោកចាប់ផ្ដើម​មាន​អារម្មណ៍ភ័យខ្លាច ពេល​មនុស្សជាង ៣០-៤០នាក់រោមលោកជិតភ្លាមៗ។

ជាបទពិសោធដូច Wang Yibo ក៏ធ្លាប់ជួបរឿងបែប​នេះ​ញឹកញាប់ដែរ។ សុខៗ ស្រាប់តែ​មាន​មនុស្សមក​រោមជិត លោកក៏នឹក​ឃើញរកផ្លូវរត់ចេញ​យ៉ាងលឿន ដោយមិនចំណាយពេលគួរសម​យូរឡើយ៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់