• 2021-09-10 04:08:14
  • ព័ត៌មាន

«LALISA» MV ថ្មីបើកទំព័រជីវិតជាតារាទោលរបស់ LISA ចេញផ្សាយជាផ្លូវការ

  • 2021-09-10 04:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១០ ខែកញ្ញានេះ គឺជា​ថ្ងៃដែល​បទ​ថ្មី ព្រម​ជាមួយនឹង​អាល់ប៊ុម​មាន​ឈ្មោះ​ដូចគ្នា «LALISA» ចេញផ្សាយជាផ្លូវការ ហើយក៏ជាពេល​ដែល​អ្នកគាំទ្រទន្ទឹង​រង់ចាំយូរមកហើយដែរ។

វីដេអូបទ​ទោល​ថ្មីសន្លាងរបស់ LISA ពិតជា​មិនធម្មតា ព្រោះអ្វី​គ្រប់យ៉ាងនាង​ត្រៀម​ជូន​ Fan នៅពេល​នេះមាន​ភាព​អស្ចារ្យបំផុត។ នាង​បាន​ដាក់កម្លាំង​កាយ​ចិត្តសម្រាប់ អាល់ប៊ុមថ្មីនេះ​ទាំងអស់ ប៉ុន្តែពេល​ធ្វើការនាង​នឹកដល់សមាជិកផ្សេងទៀតជានិច្ច ហើយច្បាស់ណាស់នាង​ទទួលស្គាល់ថា ហាក់ដូចជាតប់ប្រមល់បន្តិចដែរ ប៉ុន្តែដើម្បី Fan នាង​ត្រូវតែស៊ូជានិច្ច។ ងាកចូលក្បាច់រាំ និងបទចម្រៀងវិញ នាង​បង្ហើបមុនបទចេញជាផ្លូវការ​ទៅទៀតថា មានរសជាតិថៃក្នុងនោះខ្លះ។

LISA ពិតជាមិនធ្វើឲ្យអ្នកគាំទ្រជុំវិញ​ពិភពលោក​ខក​បំណង​បន្តិច​ឡើយ ហើយស្ថិតក្នុងពេល​នេះគ្រប់គ្នា​កំពុង​ផ្ដោតការ​ចាប់អារម្មណ៍ពេញទំហឹង​ថែម​មួយកម្រិតមក​លើតារា​ស្រី K-Pop រូបនេះ។

ទស្សនាវីដេអូបទចម្រៀង​ទាំងស្រុងដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម