• 2021-09-10 04:50:28
  • ព័ត៌មាន

មានរកពុទ្ធោ! Fan ចិនម្នាក់ហ៊ានជះលុយទាំងគីបៗ លើករូប LISA ពេញទីតាំងសំខាន់ៗក្នុង ១៩កន្លែង

  • 2021-09-10 04:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ រដ្ឋាភិបាល​ចិន បាន​រឹតបន្តឹង​វប្បធម៌គាំទ្ររបស់ Fandom ប៉ុន្តែអ្នកគាំទ្រ K-Pop ជនជាតិ​ចិន ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​យូរមក​ហើយ ថា​ជា​ប្រភពនៃកម្លាំងគាំទ្រមិនធម្មតាចំពោះ​តារា K-Pop។ ប៉ុន្តែមក​ដល់ពេល​បច្ចុប្បន្ន​នេះ គម្រោង​ក្នុង​ការ​គាំទ្រតាមរយៈសកម្មភាព​មួយចំនួន​មិនត្រូវ​បាន​អនុញ្ញាតទេ។

ទោះជាមានការរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏គ្មាន​អ្នកណា​អាច​ហាមឃាត់បុគ្គលម្នាក់ មិនឲ្យគាំទ្រ Idol របស់ពួកគេ​ ដោយយក​លុយ​ចំណាយ​ចំពីមុខដែរ។ ដូចថ្មីៗនេះ​ បុរសអ្នកគាំទ្រម្នាក់ ដែល​ជា Fan ពេញ​ទំហឹងរបស់ Lisa (BLACKPINK) បានចំណាយលុយយ៉ាង​ច្រើនសន្ធឹក ក្នុងការ​ផ្សព្វផ្សាយការ​ចេញ​មុខ​ជាតារាទោលដំបូង​របស់ Idol របស់ខ្លូន។

សម្រាប់ Project ធ្វើឡើងក្នុងន័យគាំទ្រ ត្រូវ​បានរៀបចំនៅទីតាំងចំនួន ១៩កន្លែង​​ ក្នុង​ប្រទេសចិន ដោយក្នុងនោះទីតាំងចំនួន ១៦​ ក្នុងចំណោម ទីក្រុងទាំង ២០​ ត្រូវ​បាន​អាជ្ញាធរអនុញ្ញាតឲ្យធ្វើ គឺរួមមានទាំងពី Beijing, Shanghai ដល់ Tianjin, Wuhan ដែលសុទ្ធតែជាទីក្រុងធំៗ។

ទង្វើបែបនេះ​ គ្មានថ្ងៃគេចមិនផុតពីភ្នែក​របស់មហាជនអ្នកប្រើបណ្ដាញសង្គម​បាន​ឡើយ ហើយគ្រប់គ្នា​ក៏ពិតជា​ស្ងើចសរសើរនឹង​ទឹកចិត្តស្នេហាគាំទ្ររបស់ អ្នកគាំទ្រ Lisa ម្នាក់នេះ​ខ្លាំង​ណាស់ ព្រោះ​គ្រប់យ៉ាង​ដែល​ធ្វើនេះ គឺ​លុយសុទ្ធចេញពីកាបូបផ្ទាល់របស់លោក។ ម្យ៉ាង Project នេះ​ក៏មិនតូច ព្រោះសុទ្ធតែលក្ខណៈទ្រង់ទ្រាយធំៗ និង​មិនមែនជារឿងលេងសើចឡើយ៕​

ប្រភព៖ kbizoom

មតិយោបល់