• 2021-09-14 09:18:34
  • ជីវិតតារា

ប្រធាន Pop Model មួយរូប ត្រៀមបើកផលិតកម្ម សម្រាប់ ជូលី តែម្នាក់គត់ នាពេលខាងមុខ

  • 2021-09-14 09:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងវ័យក្មេងពោរពេញដោយសមត្ថភាព ទាំងតួកាច ឆ្នាស់ ជូលី ថ្មីៗនេះលេចព័ត៌មានថា នាងត្រូវបានប្រធាន Pop Model មួយរូបកំពុងត្រៀមថតរឿងខ្លីៗនិងចម្រៀងដើម្បីឲ្យ ជូលី តែម្នាក់គត់ ។

តារាសម្តែងវ័យក្មេង ជូលី បានប្រាប់ Sabay ឲ្យដឹងថា ពេលថ្មីៗខាងមុខនេះ ប្រធាន Pop model កំពុងតែត្រៀមខ្លួនថតរឿងខ្លីៗរួមទាំងបទចម្រៀងពីដើមៗ ដើម្បីឲ្យ ជូលី ច្រៀងឡើងវិញថែមទៀតផង ។

ក្នុងនោះ ជូលី បានបញ្ជាក់ថា តាមពិតទៅមួយរយៈនេះនាងមមាញឹកច្រើន ហើយក៏មានខាងផលិតកម្មផ្សេងៗជាច្រើនទាក់ទងមកនាងដែរ តែ ជូលី មិនហានទទួល ព្រោះនេះជារដូវកាលកូវីដ ដូចនេះនាងមិនហានចេញទៅក្រៅច្រើនទេ ហើយណាមួយប្អូនស្រីចង់ទុកពេលវេលាដើម្បីធ្វើជាវីដេអូ សម្រាប់ខ្លួនឯង។

តារាសម្តែង វ័យក្មេងរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ប្រធាន Pop Model ដែលចង់ឲ្យរូបនាងក្លាយទៅជាតារាចម្រៀង និងសម្តែងនាពេលខាងមុខនេះ តាមពិតទៅប្រធាន Pop model នេះគឺជា ម៉ាក់មីងរបស់ប្អូនស្រី ជូលី ដែលមានឈ្មោះថា Zara ដែលម៉ាក់មីងរបស់ប្អូនចង់បង្កើតអាជីពបន្ថែមក្រៅពីប្រធានម៉ូដែលរបស់គាត់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់