• 2021-09-15 07:48:38
  • ជីវិតតារា

មិន​លេង​សើច​ទេ ទីបំផុត​គម្រោង​ស្តេចវីឡាដ៏​ស្កឹមស្កៃ​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មុខ​ម្ចាស់ម្នាក់​ហើយ!

  • 2021-09-15 07:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិមាន Privacy ជាស្ដេចវីឡាដ៏មានកិត្យានុភាព ប្រណីតភាព ឧត្ដមភាពនៃភាពអស្ចារ្យ របស់គម្រោងបុរី ឡេង ណាវ៉ាត់ត្រាពេលនេះមានម្ចាស់ហើយ ដោយ​បាន​ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

តាម​ព័ត៌មាន ម្ចាស់​ម្នាក់​ដែលត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នៅ​ថ្ងៃ​នេះ គឺ​ ឧកញ៉ា អ៊ឹង គីមហុង។ ឧកញ៉ា រូប​នេះ បានបើក​បង្ហាញ​ពី​រឿង​នេះ​ដោយ​ខ្លួន​ឯង ក្រោយ​ខ្លាច​ម្ចាស់​លើ​អចលនទ្រព្យ​ដ៏​ស្កឹមស្កៃ​មួយ​នេះ​នៅ​កម្ពុជា ដោយ​លោក​បាន​បង្ហោះរូបភាពវីមាន Privacy នៅលើគណនីហ្វេសប៊ុករបស់លោក ដោយអមពាក្យពេជ្រថា "អរគុណអ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ដែលបានលក់ស្តេចវីឡាឲ្យក្នុងតំលៃពិសេស ដែលមានទំហំដី១ហិតតានៅលើផ្លូវជាតិលេខ៦A "។

ក្នុងនោះ ក៏មានមហាជនអបអរសាទរលោកយ៉ាងច្រើនទៀតផង ដែលលោកគឺជាម្ចាស់ស្តេចវីឡាដ៏ល្អឯកនេះ ។

រំលឹកផងដែរថា វិមាន Privacy តំលៃពេញ 3.95M$ (បីលានកៅសិបប្រាំម៉ឺនដុល្លារ)ប្រសិនបើតំលៃបង់ផ្ដាច់ត្រឹមតែ 2.95M$ (ពីរលានកៅសិបប្រាំម៉ឺនដុល្លារ)តែប៉ុណ្ណោះ។ ប៉ុន្តែ​ជាមួយ​គ្នា គេម​ិន​ទាន់​នៅ​ឡើយ​ថា​លោកឧកញ៉ា អ៊ឹង គឹមហុង ទិញ​ស្ដេចវីឡា​នេះ ក្នុង​តម្លៃ​ណា​ឡើយ ក្រោយ​លោក​បង្ហើប​ថា ទិញ​បាន​ក្នុង​តម្លៃ​ពិសេស។

ត​ទៅ​នេះ សូម​មើល​ពី​លក្ខណៈពិសេសនៃវិមាននេះ៖

  • ទំហំដី 100×100=10000ម៉ែតការ៉េ
  • ទំហំផ្ទះរួមកន្លែងចតឡាន 91m×60m
  • សាច់ផ្ទះ 52m×28mកំពស់បីជាន់។
  • ចំណតឡានបាន ១៦ឡាន
  • ចំណត Helicopter ១ ។

ជាន់ផ្ទាល់ដី មានលក្ខណៈពិសេស៖

  • បន្ទប់ទទួលភ្ញៀវធំ ១
  • បន្ទប់ទទួលភ្ញៀវតូច ១
  • ចង្ក្រានបាយធំ ១
  • ចង្ក្រានបាយតូច ១ (ចង្ក្រានមិនមានក្លិន)
  • កន្លែងញាំបាយសម្រាប់ជួបជុំធំ ១
  • កន្លែងញាំបាយសម្រាប់គ្រួសារ ១
  • បន្ទប់អ្នកបំរើ ១
  • បន្ទប់តែកុងឡាន ១
  • បន្ទប់ហាត់ប្រាណ ១
  • បន្ទប់មើលកុន ១
  • បន្ទប់សម្រាប់ភ្ញៀវ ១
  • បន្ទប់ទឹក ១
  • ខាងក្រោយមានអាងហែលទឹក ១
  • បន្ទប់សម្អាតប្រាណ ១
  • រានហាលខាងក្រោយផ្ទះសម្រាប់ជួបជុំ ១។

ជាន់ទី១ រួមមាន៖

  • បន្ទប់ដេក ៩បន្ទប់
  • បន្ទប់Master ១
  • បន្ទប់ធំ ១
  • បន្ទប់កណ្តាល ៧
  • បន្ទប់ទទួលភ្ញៀវធំ ១
  • បន្ទប់គ្រួសារ ១
  • បន្ទប់ទឹក ៨

ជាន់ទី២ រួមមាន៖

  • បន្ទប់ Karaoke ១
  • បន្ទប់កំសាន្ត ១
  • ទីតាំងតាមបណ្ដោយផ្លូវជាតិ 6A ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម