• 2021-09-16 02:35:19
  • ព័ត៌មាន

Kai ទម្លាយការពិតនាំខ្លួនជោគជ័យប្រចាំវិស័យ​ និងជារឿងសំខាន់គ្រប់គ្នានឹកឃើញមិនដល់

  • 2021-09-16 02:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលដែល​ក្លាយជា​អ្នកហ្វឹកហាត់របស់ K-Pop គ្មាន​អ្វី​ត្រូវ​បដិសេធបានទេថា តែង​មាន​រឿង​លំបាកជា​ច្រើនរាប់មិនអស់។ អ្នក​ដែល​ចូល​ហាត់ត្រូវ​លត់ដំខ្លួន​មិនធម្មតាឡើយ ទម្រាំ​បាន​ចេញ​មុខ​ជា​ផ្លូវការនោះ ព្រោះតាំង​ពីរបៀបរបបរស់នៅ ម៉ោងពេល​ហាត់ និងសេរីភាព​ត្រូវ​ដាក់កម្រិតតឹងរឹង​បំផុតពីក្រុមហ៊ុន។

ឈាន​ចូល​បញ្ហា​នេះ Kai (EXO) ដែល​ពេល​នេះ​ជា​តារា​ K-Pop លំដាប់កំពូល​ប្រចាំវិស័យ បាន​ចេញ​មុខចែក​រំលែក​ពីបទពិសោធ​ដែល​ខ្លួន​បាន​ជួប​ប្រទះ កាល​នៅជា​ Trainee

ដំបូង​ឡើយ​កើតចេញពី​ការ​ស្រឡាញ់​វិស័យ​រាំច្រៀង Kai ក៏បាន​ចូល​ហាត់ក្នុង​ថ្នាក់រាំ បូកផ្សំ​នឹង​ឃើញពីភាពអស្ចារ្យរបស់រៀមច្បង Shinhwa ផង Kai ក៏បាន​ដាក់ពាក្យប្រកួតចូលផលិតកម្ម SM ពេលទើប​រៀនថ្នាក់ទី៦។ កាល​ពីមុន Kai ធ្លាប់បាន​លើកឡើងពី ឪពុករបស់ខ្លួន ក្នុងកម្មវិធី Knowing Bros ពីមូលហេតុដែល​លោកបាន​ក្លាយជា​សមាជិក EXO និងជោគជ័យដូចពេលនេះ។

ដោយសារប្រឡងដំបូង Kai នៅក្មេង ប៉ុន្តែពេល​ឡើង​ថ្នាក់ទី ៨ លោកក៏បាន​ចូល​ SM ដោយជោគជ័យជា​ប្រាកដ។ នៅ​ឆ្នាំ ២០០៧ បន្ទាប់ពី​ឈ្នះ​តំណែង​ជា​អ្នករាំ​ឆ្នើម​ និង​ឈ្នះបាន​ពានច្រើនពេល​ប្រកួតកម្មវិធី 10th SM Best Teen Contest របស់ផលិតកម្មហើយ Kai ក៏ចេះ​តែបោះជំហានទៅមុខជាហូរហែ។

ជាក់ស្ដែងពេលបង្ហាញមុខក្នុងកម្មវិធី «Takfather» ពិធីករបាន​សួរ ថា​ធ្វើដូចម្ដេចទើប Kai ជោគជ័យដូចពេលនេះ?

ពេល​ឮសំណួរ​បែប​នេះ គ្រប់គ្នា​ច្បាស់ជាគិតដល់រឿង​ខំ​ប្រឹង​ហ្វឹកហាត់ឲ្យខ្លាំង នឹង​ពលីគ្រប់យ៉ាង​ដើម្បីឲ្យអាច Debut ចូល​ជា EXO បាន។ ប៉ុន្តែតបនឹងសំណួរលោកបាន​និយាយ​ថា​ ពេល​ចូល​ SM ភ្លាម ខ្លួន​ក៏បាន​ផ្ដាច់ខ្លួនពី SNS (បណ្ដាញសង្គម) ភ្លែត ព្រោះ​បើ​នៅ​លឹបល ច្បាស់ជា​មាន​បញ្ហា​មិនខាន ដោយសារមានអ្នកតាមប្រមាញ់ច្រើន។

បច្ចុប្បន្ននេះ សង្កេតឃើញថា​ ក្រុមហ៊ុនមួយចំនួន​នឹង​តម្រូវ​ឲ្យអ្នក​លុប​គណនីបណ្ដាញសង្គម​អ្នក​ចេញ មុនពេល​ចេញ​មុខ។ ប៉ុន្តែ​សម្រាប់ Kai មិនបាច់អ្នក​ណា​មក​ប្រាប់​ទាន់ទេ ព្រោះ​លោក​គិតឃើញធ្វើរឿងនេះ​មុន ដោយសារ​យល់ពីសភាពការណ៍ទាំង​ដែល​ខ្លួននៅក្មេងសោះ។

ចំណុចមួយទៀតគឺ អត់ធ្មត់ឲ្យបាន​ខ្លាំង​បំផុត នេះ​ហើយជា​គន្លឹះសំខាន់ក្នុងការ​ទទួល​បាន​ភាពជោគជ័យ៕

សម្រាប់វីដេអូទាំងស្រុង សូមទស្សនាដូចខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់