• 2021-09-16 03:28:08
  • ជីវិតតារា

វិវឌ្ឍន៏ខ្លួនលឿនណាស់​! ផលិតករវ័យក្មេងត្រៀមខ្លួនផលិតរឿងខ្នាតធំឲ្យទូរទស្សន៏ក្នុង​ស្រុក​មួយ

  • 2021-09-16 03:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាន់ បូរ៉ា ដែលគ្រប់គ្នាស្គាល់ថាលោក គឺជាផលិតករវ័យក្មេង ដែលវីវឌ្ឍន៏ខ្លួនយ៉ាងលឿងរហូតអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លាក្នុង១ខែៗ ហើយពេលនេះលោកក៏ត្រៀមខ្លួនផលិតរឿងខ្នាតធំឲ្យទូរទស្សន៏មួយនាពេលខាងមុខផងដែរ ។

ម្ចាស់ផលិតករវ័យក្មេង វ៉ាន់ បូរ៉ា បានឲ្យ Sabay ដឹងថា នៅឆ្នាំ២០២៣ខាងមុខនេះ លោកបានដាក់ការកំណត់ខ្លួនឯងដោយលោកនឹងផលិតកម្មវិធីឲ្យទូរទស្សន៏មួយ ហើយដល់ពេលនោះ គឺជាពេលដែលលោកត្រូវប្រុងប្រយ័ត្ន ហើយក៏មានការលំបាកខ្លាំងគឺនៅឆ្នាំ២០២៣ខាងមុខនេះឯង ។ លោកបាននិយាយថា "សព្វថ្ងៃការផលិតរឿងខ្នាតតូចបែបធម្មតា អីច្ចឹងវាមិនសូវពិបាកទេ ប៉ុន្តែប្អូននឹងកំណត់ខ្លួនឯងក្នុងឆ្នាំ២០២៣ ប្អូននឹងផលិតកម្មវិធីឲ្យទូរទស្សន៏ដើម្បីចាក់ផ្សាយ អីចឹងដល់វគ្គនេះ គឺជាវគ្គដែលប្អូនត្រូវប្រយ័ត្ន ត្រូវលំបាកខ្លាំង »។

លោក វ៉ាន់បូរ៉ា បានបញ្ជាក់បន្ថែមទៀតថា ពេល​នេះក្រុមការងាររបស់លោក កំពុងកសាងសមត្ថភាពខ្លួនដើម្បីផលិតឲ្យបានល្អជាងមុន៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់