• 2021-09-16 07:22:16
  • ជីវិតតារា

ចេញ​មូលហេតុ​! ពី​ដំបូង​ក្រុម​គ្រួសារ​ហាម​មិន​ឲ្យ តារា​សម្ដែង​តូច ម៉ានីកា ប្រឡូក​សិល្បៈ​ទេ!

  • 2021-09-16 07:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងតូចដែលមានវ័យក្មេងខ្ចីបំផុត សរពេជ្ញ ម៉ានីកា ធ្លាប់ត្រូវបានក្រុមគ្រួសារ ហាមប្រាមមិនឲ្យចូលសិល្បៈ ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សា រហូតធ្វើឲ្យនាងមិនចង់បន្តទៀត ។

តារាសម្តែងតូច សរពេជ្ញ ម៉ានីកា បានឲ្យ Sabay ដឹងថា ទម្រាំនាងមានភាពល្បីល្បាញដល់សព្វថ្ងៃនេះ នាងក៏ធ្លាប់បានហាមប្រាមខ្លះៗដែរពីគ្រួសារ ដោយសារតែគ្រួសាររបស់នាងខ្លាចប៉ះពាល់ដល់ការសិក្សា ខ្លាចប៉ះពាល់ដល់សុខភាព ព្រោះពេលខ្លះ ម់ានីកា ត្រូវចំណាយពេលថតរហូតដល់យប់ជ្រៅ រហូតមកដល់ពេលនេះ គ្រួសាររបស់នាងងាកមកគាំទ្រនាងកាន់តែខ្លាំងជាងមុនទៀត ។

សរពេជ្ញ ម៉ានីកា បាននិយាយថា «មុនដំបូងគាត់ហាមខ្លះដែរ ដោយសារខ្លាចប៉ះពាល់ដល់ការសិក្សា នឹងពេលខ្លះថតដល់ជប់ជ្រៅ តែឥឡូវគាត់ឈប់ហាមហើយបង ព្រោះម៉ាក់បែងចែកពេលវេលារៀន និងថត មិនឲ្យប៉ះពាល់ខ្លាំង ហើយពួកគាត់យល់ពីការងារសិល្បៈ ច្ចឹងឥឡូវគាត់មានតែគាំទ្រ»។

សរពេជ្ញ ម៉ានីកា បានបន្ថែមទៀតថា កាលពីដំបូងៗឡើយ នាងមានការលំបាកខ្លះៗដែរ ព្រោះនាងយល់ថាក្រុមគ្រួសារស្រលាញ់ និងបារម្ភ ព្រោះនាងគឺជាចៅស្រីតែម្នាក់គត់ក្នុងគ្រួសារ ក្រៅពីនោះគឺសុទ្ធតែប្រុសទាំងអស់ ។

ម៉ានីកា បញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះនាងមិនដែលគិតថាចង់ឈប់នោះទេ ព្រោះនាងមានចិត្តស្រលាញ់ ហើយណាមួយទាន់មានឳកាស ទើបនាងឆក់យកតែម្តង។ ចំពោះចំណូលដែលនាងរកបានពីការសម្តែងនេះ នាងបានចំណាយទៅលើការសិក្សា សំលៀកបំពាក់ នឹងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយនៅសល់មួយភាគទៀតគឺនាងទុកសន្សំ៕

គួរបញ្ជាក់ផងដែរថា កុមារីតូច សរពេជ្ញ ម៉ានីកា ជាតារាសម្តែងដែលមាន សមត្ថភាព ទេពកោសល្យ​ដ៏ប៉ិនប្រសប់ រហូតមកដល់សព្វថ្ងៃនេះនាងមានអាយុ៨ឆ្នាំហើយ ឥឡូវកំពុងរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាព្រះនរោត្តម៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់