- 2021-09-20 01:50:05
- ព័ត៌មាន
Jinjin (ASTRO) ក្លាយជាតារា K-Pop ម្នាក់ទៀត ឆ្លងមេរោគ COVID-19
- 2021-09-20 01:50:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jinjin (ASTRO) ក្លាយជាតារា K-Pop ម្នាក់ទៀត ឆ្លងមេរោគ COVID-19
ចន្លោះមិនឃើញ
ក្នុងសេចក្ដីជូនដំណឹងរបស់ផលិតកម្ម Fantagio បានឲ្យដឹងថា Jinjin (ASTRO) បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ ឯសមាជិកផ្សេងទៀតដូចជា Moonbin និង Sanha កំពុងស្ថិតក្នុងការធ្វើតេស្ត។
«សួស្ដី នេះគឺ Fantagio!
នៅថ្ងៃទី១៦ ខែកញ្ញា អាការៈរបស់ Jinjin មិនសូវស្រួល ហើយដើម្បីជាការការពារ លោកក៏បានទៅធ្វើតេស្តរហ័ស ហើយលទ្ធផលគឺអវិជ្ជមាន។
ទោះជាយ៉ាងណានៅថ្ងៃទី១៨ អាការៈរបស់លោកប្រែជាមិនស្រួលសាជាថ្មី ដូច្នេះលោកក៏បានទៅធ្វើតេស្ត PCR ទៀត ហើយលទ្ធផលចេញមកនៅថ្ងៃទី១៩ ខែកញ្ញានេះ គឺវិជ្ជមាន។
ថ្មីៗនេះ លោកក៏បានគោរពតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល ដោយនៅដាច់ដោយឡែកពីគេ ស្របពេលកំពុងរង់ចាំការណែនាំជាបន្តបន្ទាប់ទៀត។
សម្រាប់មិត្តរួមក្រុមមាន Moonbin និង Sanha ក៏បានទាក់ទងផ្ទាល់ជាមួយនឹង Jinjin ដែរ ហេតុនេះពួកគេ ក៏ដូចជាក្រុមការងារផ្សេងទៀត ត្រូវធ្វើតេស្តរកមេរោគកូវីដទាំងអស់គ្នា ព្រមទាំងកំពុងរង់ចាំលទ្ធផលរៀងៗខ្លួន។ អាស្រ័យហេតុនេះ យើងបានផ្អាករាល់សកម្មភាពការងារទាំងអស់របស់ពួកគេ ហើយពេលនេះអ្នកទាំងអស់ដែលពាក់ព័ន្ធ កំពុងនៅដាច់ដោយឡែកពីគ្នាផងដែរ។
ពួកយើងសូមអភ័យទោស ដែលធ្វើឲ្យអ្នកគ្រប់គ្នាបារម្ភ ហើយក៏សុំការយោគយល់ដែរ។ ពួកយើងនឹងរៀបចំការពារសុវត្ថិភាពសម្រាប់តារាៗរបស់យើង។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដូច្នេះតារាយើងនឹងអាចចាសះស្បើយឡើងវិញបានយ៉ាងឆាប់រហ័ស»៕