• 2021-09-20 03:00:01
  • ជីវិតតារា

ស្វាមី សួស វីស្សា បញ្ចេញ​រឿង​ពិត​នៅពីក្រោយការ Live ធ្វើ​ឡិកឡក់ នាំ​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ!

  • 2021-09-20 03:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកថមមី និងភរិយា សួសវីហ្សា កាលពីពេលថ្មីៗនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីLive លក់ផលិតផល រហូតទទួលបានអ្នកចូលមើលដល់ទៅ១២០kជាង ដោយសារអ្នកទាំងពីរបានបង្កើតភាពសប្បាយរីករាយនៅក្នុងនោះផងដែរ។

លោក ថមមី បានឲ្យ Sabay ដឹងថា តាមពិតទៅគ្រប់គ្នាអាចមើលមកថា ប្តីប្រពន្ធរបស់លោក លេងសប្បាយៗឡិកឡក់ ពេលខ្លះក៏តែងខ្លួនជាភេទទី៣ ដោយធ្វើកាយវិការយ៉ាងណាឲ្យមហាជនមានការគាំទ្រ នឹង ទទួលបាននូវភាពសប្បាយរីករាយ ហើយអ្វីដែលពិសេសនោះគឺលោកធ្វើបែបនេះចង់ឲ្យប្រពន្ធរបស់លោក សប្បាយចិត្តតែប៉ុណ្ណោះ ដោយលោកសុខចិត្តធ្វើបែបយ៉ាងដើម្បីឲ្យតែនាងបានសប្បាយចិត្ត។

លោក ថមមី បានឲ្យដឹងទៀតថា គ្រប់គ្នាមើលមកលោកលេងសប្បាយៗឡិកឡក់បែបនេះ តែធាតុពិតនៅខាងក្រៅលោកកម្រលេងណាស់ គឺលោកលេងតែជាមួយប្រពន្ធរបស់លោកតែប៉ុណ្ណោះ ។ លោកថមមី និយាយថា «ខ្ញុំលេងតែជាមួយប្រពន្ធរបស់ខ្ញុំតែប៉ុណ្ណោះ ព្រោះចង់ឃើញគាត់សប្បាយចិត្ត! ព្រោះវីស្សាចូលចិត្តណាស់ លេងសើចឲ្យគេសប្បាយ នាំគេបង្កើតកម្មវិធីសប្បាយៗ»។

ស្វាមីរបស់អ្នកនាង សួស វីស្សា បានបន្ថែមទៀតថា អ្នកខ្លះអាចថាលោករឹកពារ ពេលជួបនៅខាងក្រៅ តែលោកក៏សុំការអធ្យាស្រ័យផងដែរ ព្រោះលោកធ្វើទៅតាមកាលៈទេសៈ ។ក្នុងនោះលោកបានបញ្ជាក់ថា ការងារដឹងការងារ លេងដឹងលេង តួនាទីគឺតួនាទី ។

ក្នុងនោះដែរ លោកក៏បានឲ្យជាពាក្យស្លោករបស់លោកមួយឃ្លាដែរក្នុងការរស់នៅប្រចាំថ្ងៃរបស់លោក ដោយពាក្យនោះគឺ «គ្មានសុភមង្គលណាដែលល្អជាងសុភមង្គលគ្រួសារនោះទេ»។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់