• 2021-09-21 02:17:16
  • ព័ត៌មាន

BTS ក្លាយជាកំពូលតារាលំដាប់កំពូលមានកិត្តិយសសម្ដែងនៅ UN បន្ទាប់ពី Beyoncé និង Shakira

  • 2021-09-21 02:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនតារាកូរ៉េ រូបដែលជា​ក្ដី​សង្ឃឹម​របស់​យុវវ័យជា​ច្រើន​លាន​នាក់ជុំវិញ​ពិភពលោក គឺ BTS បាន​គ្រងឯកសណ្ឋានយ៉ាង​ហំ​ហាន​ពេញ​ដោយ​ភាព​ថ្លៃថ្នូរ បង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំលើកទី ៧៦ របស់​អង្គការសហប្រជាជាតិ (United Nations General Assembly (UNGA)) ក្នុងនាមជាបេសកជនពិសេស​របស់ប្រធានាធិបតី Moon Jae In និង​ប្រទេសកូរ៉េខាងត្បូង​ទាំងមូល។

បង្ហាញ​មុខ​ផ្ទាល់ជាលើកទី ២​​ នៅ​ឆ្នាំនេះ សមាជិក​ទាំង បាន​ថ្លែងសុន្ទរកថាមានន័យជា​ច្រើនទាក់ទងនឹង​ការផ្ទុះឡើង​នៃ​មេរោគកូវីដ ការប្រែប្រួលអាកាសធាតុ និង​ប្រធានបទ​ផ្សេងៗទៀត ដើម្បី​លើកទឹកចិត្ត ក៏ដូចជាបង្កើន​នូវ​ក្ដី​សង្ឃឹមដល់យុវជន​បច្ចុប្បន្ន។

ជាមួយគ្នានោះ​អ្វី​ដែល​កាន់តែ​អស្ចារ្យ BTS ក៏បាន​ក្លាយជា​តារា​ K-Pop ដំបូង​គេងបង្អស់ប្រចាំប្រវត្តិសាស្ត្រ ដែល​បាន​សម្ដែង​ផ្ទាល់​នូវបទ «Permission To Dance » នៅ​ទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York។ ការបង្ហាញមុខសម្ដែង​នៅពេល​នេះ​ពិតជា​កិត្តិយសធំមិនអាចកាត់ថ្លៃបាន ប៉ុន្តែក្រៅពី BTS តើមាន​តារាណាខ្លះទៀតដែល​ធ្លាប់បាន​សម្ដែង​នៅទីនេះ​កាលពីមុន?

ចម្លើយគឺគ្មាន​អ្នកណា​ក្រៅពី តារាចម្រៀង-អ្នកនិពន្ធអាមេរិក Beyoncé ទេ។ រាជិនីតារាចម្រៀងរូបនេះ​បាន​ច្រៀងបទ «I Was Here» នៅ​អង្គការសហប្រជាជាតិកាលពីឆ្នាំ ២០១២

ម្នាក់ទៀតនោះគឺ Shakira ដែល​បាន​ច្រៀង Cover បទ​របស់តារាចម្រៀង Jonh Lennon មាន​ចំណងជើងថា «Imagine» នៅឆ្នាំ ២០១៥

ដូច្នេះ​វត្តមាន​របស់ BTS នៅពេល​នេះ​គឺ​ជាក្លាយជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន​ឡើយ ព្រោះ​ក្រៅពីជាក្រុមចម្រៀងកូរ៉េដំបូង ពួកគេ​ក៏ក្លាយជាតារា​អាស៊ីដំបូង យុវជនវ័យក្មេង​ដំបូងបង្អស់ដែល​ត្រូវ​លើកតម្កើងខ្លាំង​ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកពេលនេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម