• 2021-09-21 03:09:57
  • ជីវិតតារា

ក្រោយផ្ទុះរឿង Lisa ពេលនេះយាយសួយបង្ហាញសម្លៀកបំពាក់នឹងគ្រងមកុដ ដោយបញ្ជាក់ច្បាស់ៗទៀតផង

  • 2021-09-21 03:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះរឿង Lisa (BLACKPINK) ចេញវីដេអូចម្រៀងដោយគ្រងឈុតមួយដែលមាន Background ពីក្រោយជាខ្លោងទ្វារប្រាសាទ ហើយឈុត និងមកុដដែលនាងគ្រងក៏ច្នៃបែបបុរាណដែរនោះ ស្រាប់តែពេលនេះ យាយសួយដែលជាអ្នកលក់ផលិតផលតាមអនឡាញ ក៏បានស្លៀកសម្លៀកបំពាក់ហើយគ្រងមកុដ ដូច Lisa ដែរ រហូតធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ពេលថ្មីៗនេះ យាយសួយ ដែលជាអ្នកលក់ផលិតផលតាមអនឡាញ បានបង្ហោះរូបភាពមួយសន្លឹក ដោយស្លៀកសម្លៀកបំពាក់បែបបុរាណនឹងគ្រងមកុដ ឲ្យដូចទៅនឹងLisa ដែរ ដោយអមនិងសារសរសេរបញ្ជាក់ថា «របស់ឯងសោះ ថាឯងកូពីរបស់គេ» ។

យាយសួយ បានបញ្ជាក់ទៀតថា របស់យើងសោះ គេយកទៅប្រើហើយគេថាយើងកូពីរបស់គេ ។

ដោយឃើញនាងគ្រងឈុតបែបនេះ ធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនសម្តែងការពេញចិត្ត ដោយអ្នកខ្លះថា បើខ្មែរយើងគិតធ្វើអីបែបនេះបានមុនគេមិនដឹងល្អយ៉ាងណាទេ ទោះវាជារបស់យើងស្រាប់ក៏ដោយ អ្នកមិនដឹងអាចថាយើងចម្លងពីគេហើយ។ ចំណែកអ្នកខ្លះទៀតថា បើយាយសួយស្លៀកបែបនេះមុន Lisa មិនដឹងជាល្អមិចទេ ។

រំលឹកផងដែរថា កាលពីថ្ងៃទី១០ខែកញ្ញា Lisa (BLACKPINK) បានចេញវីដេអូបទចម្រៀងដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ទន្ទឹមនិងការគាំទ្រក៏ត្រូវរងនូវមតិរិះគន់ដែរ ដោយសារឈុតមួយក្នុងវីដេអូបទចម្រៀង មានការរៀបចំ Background ពីក្រោយជាខ្លោងទ្វារប្រាសាទ ហើយឈុត និងមកុដដែលនាងគ្រងក៏ច្នៃបែបបុរាណដែរ។ ចំណែកមហាជនអ្នកប្រើបណ្ដាញសង្គមជនជាតិខ្មែរ លើកឡើងអ្វីដែលនាងបង្ហាញក្នុងបទ ជាពិសេសត្រង់ឈុតដែលមានប្លង់ប្រាសាទ គឺដូចខ្លាំងនឹងខ្លោងទ្វារប្រាសាទខ្មែរ ស្របពេលមកុដច្នៃជាបុរាណ អ្នកខ្លះទៀតលើកឡើងថា ការរៀបចំនេះ វាអាចស្រដៀងគ្នានឹងអ្វីដែលខ្មែរមាន ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់