• 2021-09-21 06:39:30
  • ព័ត៌មាន

កំពូលតារាហូលីវូដ Angelina Jolie គ្រោងមកលេងផ្ទះនៅស្រុកសំឡូតនៅឆ្នាំក្រោយ

  • 2021-09-21 06:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍មក​ថា​ កំពូលតារា​ហូលីវូដ Angelina Jolie នឹង​ធ្វើដំណើរមកកាន់ប្រទេស​កម្ពុជា​នៅឆ្នាំ ២០២២ ខាងមុខនេះ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពីវិបសាយ​PEOPLE

សារព័ត៌មានខាងលើបានឲ្យដឹង​ថា​ តារា​ស្រី​វ័យ​ ៤៦​ឆ្នាំ​រូបនេះ​ នឹង​ត្រឡប់​មកកាន់​ព្រះរាជាណាចក្រកម្ពុជាក្នុង​ពេល​ឆាប់ៗ ដើម្បីបង្កើតកម្មវិធី Woman for Bees ក្នុង​ស្រុកសំឡូត ដែល​ក៏ជាផ្ទះ​របស់​នាង​ដែរ។

Jolie បាន​ប្រាប់​សារព័ត៌មាន PEOPLE ថា ខ្លួន​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ ស្ត្រី​យ៉ាងតិច​ជាង​ ៥០នាក់​ មក​ពី​ជីវមណ្ឌល​ បាន​យល់ដឹង​ពី​ជីវឧស្ម័ន ក៏ដូចជា​អាចជ្រាប​ពី​សារប្រយោជន៍​នៃ​តំបន់។ គោល​បំណង​ធំ​ គឺ​ចង់​លើកកម្ពស់​នារីៗ​តាម​រយៈការ​បណ្ដុះ​បណ្ដាល​នានា។ មួយវិញ​ទៀត​ វគ្គសិក្សា​នេះ​​ក៏​នឹង​ចាប់​ផ្ដើម​លេច​រូបរាងក្នុងពេល​ឆាប់ៗនៅ​ស្រុកសំឡូត ដែលជាកន្លែង​ផ្ទះ​របស់ Jolie តាំងនៅកម្ពុជាដែរ៕​

ប្រភព៖ Yahoo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់