• 2021-09-22 08:40:45
  • ព័ត៌មាន

ជ្រះថ្លាណាស់! Jimin បរិច្ចាគថវិកា ១០០លានវ៉ុនលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង

  • 2021-09-22 08:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអង្គការមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងជើងបានឱ្យដឹងថាសមាជិកក្រុមតារាចម្រៀង K-pop ល្បីឈ្មោះ Jimin បានធ្វើការបរិច្ចាគទឹកចំនួន ១០០ លានវ៉ុន (ប្រហែល ៨៤.៥៧៣ ដុល្លារ) កាលពីខែកក្កដាកន្លងទៅនេះ។

ចុងខែ កញ្ញា នេះប្រុស្អាត Jimin បានបរិច្ចាគទឹកប្រាក់យ៉ាងច្រើនសន្ធឹក ១០០ លានវ៉ុន ធ្វើឡើងក្រោម ឈ្មោះឪពុករបស់ Jimin ហើយវាត្រូវបានផ្តល់ដល់ យុទ្ធនាការរៃអង្គាសប្រាក់ក្នុងគោលបំណងបង្កើត វ៉ាក់សាំងដើម្បីលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង។ នេះយោងតាមសារព័ត៌មាន Soompi បានចេញផ្សាយ នៅថ្ងៃទី២២ កញ្ញានេះ។

ដោយឡែកថវិកាដែលប្រមូលបានពីការរៃអង្គាសទាំងនេះនឹងត្រូវដាក់បង្ហាញនៅថ្ងៃទី ២៤ ខែតុលា ដែលជាទិវា Polio ពិភពលោក។ ពិធីគោរពប្រចាំឆ្នាំនេះត្រូវបានបង្កើតឡើងដោយអង្គការ Rotary International ក្រោមការចូលរួមពីដោយក្រុមអ្នកបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើងនេះ តែម្ដង។

យ៉ាងណាមិញនេះមិនមែនជាលើកទី១ទេសម្រាប់ Jimin ដែលចូលរួមបរិច្ចាគទឹកប្រាក់ជួយសម្រួល ប្រជាពលកូរ៉េរងការខ្វះខាត់ ពោលកន្លងមកតារាចម្រៀងល្បីលំដាប់ប្រទេសរូបនេះក៏ធ្លាប់បរិច្ចាគជា បន្តបន្ទាប់មកហើយ ជាក់ស្ដែងលោកក៏ធ្លាប់ចូលរួមបរិច្ចាគដល់វិទ្យាល័យសិល្បៈប៊ូសាន ការិយាល័យអប់រំទីក្រុងប៊ូសាន និងមូលនិធិអប់រំផ្សេងៗផងដែរ៕

ប្រភព៖ Soompi អត្ថបទ៖ Pav SreyPich

មតិយោបល់