• 2021-09-23 04:16:35
  • ព័ត៌មាន

ច្បាស់ហើយ! តារាសម្ដែងពូខេន ត្រៀមស៊ីញេកុងត្រាចូលរួមជាមួយក្រុមព្រះនាងតូចនរោត្ដម ជេនណា

  • 2021-09-23 04:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅមានការលេចឮថា តារាសម្ដែង និងកំប្លែងលោក កែន វាសនា ហៅពូខេន នឹងចាប់ដៃជាមួយព្រះនាងតូច ជេនណា ដើម្បីលើកកម្ពស់វិស័យសិល្បៈតាមរយៈអាជីពសម្ដែងដ៏ប៉ិនប្រសព្វរបស់ខ្លួន ប៉ុន្ដែព័ត៌មាននោះនៅតែមន្ទិលរបស់មហាជន។ ប៉ុន្ដែថ្ងៃនេះព្រះនាងតូច ចេនណា និងសាមីខ្លួនបានបញ្ជាក់ហើយ។

ព្រះនាងតូចនរោត្ដម ចេនណា បានបង្ហោះរូបភាព និងសារមួយតាមបណ្ដាញសង្គមថា ព្រះនាង និងក្រុមការងារ NCJ Empire Studio សូមទទួលស្វាគមន៍យ៉ាងកក់ក្ដៅដោយមេត្រីភាព និងភាតរភាពបំផុតចំពោះពូខេន។

ទន្ទឹមនឹងការចេញព័ត៌មានពីម្ចាស់ផលិតកម្មNCJ គឺព្រះនាងតូច ចេនណា នេះ លោក កែន វាសនា បានប្រាប់Sabay នៅថ្ងៃទី២៣ ខែកញ្ញា នេះថា រូបលោកពិតជាបានចូលរួមជាមួយក្រុមព្រះនាងតូចមែន ហើយលោកក៏មានចិត្ដសប្បាយរីករាយណាស់ដែរ។ លោកបញ្ជាក់ថា រូបលោកធ្លាប់ជួបសម្ដែងជាមួយព្រះនាងតូចក្នុងរឿង”ទេពធីតាព្កុលមាស" ហើយក្រោយមកក៏ស្គាល់ព្រះនាង ទើបមានការជជែករឿងចូលរួមក្នុងផលិតកម្មនេះតែម្ដង។

កែន វាសនា៖”ចំពោះកុងត្រាពួកខ្ញុំរៀបចំខាងក្រោយ ហើយចំនួនឆ្នាំក៏មិនទាន់បានកំណត់ដែរ។ ខ្ញុំមិនទាន់បានគិតពីតម្លៃខ្លួនអីទេ ព្រោះចូលមកនេះក្នុងតួនាទីជាតារាសម្ដែង និងកំប្លែង ហើយយើងចូលរួមដើម្បីរីកចម្រើនក្នុងផលិតកម្មកាន់តែខ្លាំង…រឿងអីផ្សេងគិតតាមក្រោយ"។

សូមរំលឹកថា លោក ពូខេន គឺជាតារាសម្ដែង និងកំប្លែងល្បីឈ្មោះមួយរូបនៅទូរទស្សន៍ថោន ស៊ីធីអិន និងកម្មវិធីជាច្រើនទៀត។ កេរ្ដិ៍ឈ្មោះរបស់ពូខេន កាន់តែល្បីខ្លាំង គឺបន្ទាប់ពីបានសម្ដែងរួមគ្នាជាមួយព្រះនាងតូចនរោត្ដម ជេនណា ក្នុងរឿង”ទេពធីព្កុលមាស”៕

ជិន សុភ័ក្ដ្រ

មតិយោបល់