• 2021-09-26 01:01:00
  • ព័ត៌មាន

ក្រោយ​ផ្ទុះ​រឿង​ពេជ្រ​ជាមួយ​គ្នា ឥឡូវ សួស វីហ្សា បោះ​កន្លះ​លាន​វិនិយោគ​ជាមួយ ទ្រី ដាណា តែ​មិន​មែន​លក់​ពេជ្រ​ទេ!

  • 2021-09-26 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស វីហ្សា និង​ស្វាមី នៅ​ព្រឹក​ថ្ងៃ​មិ្សលមិញ​នេះ បាន​បោះ​លុយ​កន្លះ​លាន​ដុល្លារ វិនិយោគ​ជាមួយ​លោក​ស្រី ទ្រី ដាណា តែ​មិន​មែន​វិនិយោគ​លើ​ជំនួញ​ពេជ្រ​នោះ​ទេ។

ការ​វិនិយោគ​ដ៏​សម្បើម​នេះ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មុន សួស វីហ្សា បាន​ផ្ទុះ​កក្រើក​តាម​រយៈ​ការ Live លើ​ហ្វេសប៊ុក​របស់​នាង និង​ស្វាមី។ បញ្ហា​នោះ​លោក​ស្រី ទ្រី ដាណា ពោល​ថា ពួក​គេ​បាន​ទទួល​លាភ​សំណាង​ក្រោយ​ទិញ​គ្រឿង​ពេជ្រ​របស់​លោក​ស្រី។ ប៉ុន្តែ​អ្នក​តាម​ដាន ថា​ពួក​គេ​លេង​ល្ខោន​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជាមួយ​គ្នា។

បន្ត​ពី​នោះ​មិន​ប៉ុន្មាន​ថ្ងៃ វីហ្សា បាន​ចេញ​មក​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង ដោយ​លើក​ឡើង​ពី​ការ​មិន​អស់ចិត្ត​ដែល​ប្រិយមិត្ត​មួយ​ចំនួន​យល់​ច្រឡំ​ថា​នាង​សម្ដែង។ ដូច្នោះ​ហើយ នៅ​ក្នុង​សារ​វែង​អន្លាយ តារា​ស្រី បាន​ឲ្យ​តម្រុយ​ថា ថ្ងៃ​ណាមួយ នាង និង​លោក​ស្រី ទ្រី ដាណា វិនិយោគ​ជាមួយ​គ្នា​ពិត​មែន តើ​ប្រិយមិត្ត​គិត​ថា​នាង​សម្ដែង​ទៀត​ឬ​យ៉ាង​ណា?។

ស្រាប់​តែ​ព្រឹក​ម្សិលមិញ​នេះ រឿង​នោះ​ក៏​លេច​ឡើង​មក​ច្បាស់ ក្រោយ សួស វីហ្សា និង​ស្វាមី រួម​ជាមួយ​លោក​ស្រី ទ្រី ដាណា បាន​ប្រកាស​ពី​ការ​ចាប់​ដៃគូ​វិនិយោគ​រួម​គ្នា​តែ​ម្ដង។ យ៉ាង​ណា នោះ​មិន​មែន​ជា​ការ​វិនិយោគ​លើ​អាជីវកម្ម​ពេជ្រ​នោះ​ទេ ប៉ុន្តែ​ជា​ការ​វិនិយោគ លើ​ផលិតផល​បំប៉ន​សុខភាព​ប្រភេទ​សារ៉ាយ​សមុទ្រ​មួយ​ប្រភេទ​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក។

ចំពោះ​រឿង​នេះ ថៅកែ​ស្រី ទ្រី ដាណា បាន​ឲ្យ​ដឹង​ថា លោក​ស្រី​បាន​តាម​មើល​គូស្វាមី​ភរិយា​មួយ​គូ​នេះ​យូរ​ហើយ។ លោក​ស្រី​ថា វីហ្សា និង ថមមី ជា​គូ​ស្វាមី​ភរិយា​មាន​ចរិត​ល្អ មាន​ការ​តស៊ូ ដាក់​ចិត្ត​ដាក់​កាយ​ក្នុង​ការ​រកស៊ី ពិសេស​ពួក​គេមិន​ដែល​មាន​រឿង​មិន​ល្អ​ជាមួយ​នរណា។ ទាំង​នេះ ដែល​នាំ​ឲ្យ​លោក​សម្រេច​ទទួល​យក​ពួក​គេ​ទាំង​ពីរ ខណៈ​កន្លង​មក​មាន​ចង់​មក​វិនិយោគ​ជាមួយ​លោក​ស្រី​ជា​ច្រើន​នាក់ ប៉ុន្តែ​មិន​ទទួល​បាន​ភ្លើង​ខៀវ​ព្រោះ​លោក​ស្រី មិន​មែន​ចេះ​តែ​រើស​ដៃគូ​ស្មាន​ៗនោះ​ទេ។

ងាក​មក គូស្វាមី​សិល្បករ​វ័យ​ក្មេង​វិញ ពួក​គេ​លើក​ឡើង​ថា គ្រប់​យ៉ាង​ដែល​កើត​ឡើង គឺ​ដោយ​សារ​និស្ស័យ ត្បិត​ថា​ពួក​គេ និង​លោក​ស្រី ទ្រី ដាណា គឺ​ស្គាល់​គ្នា​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​ដ៏​ធំ​ជាមួយ​គ្នា ទាំង​មិន​គួរ​ឲ្យ​ជឿ។ ដូច្នេះ​ហើយ ពួក​គេ​មោទកភាព និង​រីករាយ​បំផុត ចំពោះ​ផ្លែ​ផ្កា​នៅ​ក្នុង​ពេល​នេះ។

តាម​លោកស្រី ទ្រី ដាណា កិច្ច​ព្រម​ព្រៀង​រួម​គ្នា​នា​ពេល​នេះ គូស្វាមី​ភរិយា​សិល្បៈ​វ័យ​ក្មេង​ បាន​បោះ​ទុន​ចំនួន ៥០ម៉ឺន​ដុល្លារ​ជាមួយ​លោក​ស្រី ក្នុង​ការ​នាំ​អាហារ​បំប៉ន​សុខភាព​ចូល​ទៅ​កាន់​ទីផ្សារ។ "ឥឡូវ​នេះ ពួក​គាត់​បាន​បោះ​ទុន​ជាមួយ​ខ្ញុំ ចំនួន ៥០ម៉ឺន...តែ​ខ្ញុំ​ចង់​ប្រាប់​ថា នេះ​គ្រាន់​ជា​ជំហាន​ទី​១​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នៅកិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ជាមួយ​គ្នា!”។

សួស វីហ្សា និង​ស្វាមី ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន​ពួក​គេ​បាន​លូក​កាន់​​តែ​ជ្រៅ​ទៅ​ក្នុង​មុខ​ជំនួញ ខណៈ​គេ​ដឹង​ថា ពួក​គេ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួនជា​ច្រើន។ ប៉ុន្តែ​ការ​ដែល​ពួក​គេ​មកចាប់​ដៃ​រកស៊ី​ជាមួយ​លោក​ស្រី ទ្រី ដាណា ពេល​នេះ ក៏​ព្រោះ​តែ វា​ស្ថិត​នៅ​ក្នុង​កន្លង​តែ​មួយ​នៃ​អាជីវកម្ម​របស់​ពួកគេ ម្យ៉ាង​ពួក​គេ​មាន​ទំនុក​ចិត្ត​ចំពោះ​អាហារ​បំប៉ន​ប្រភេទ​សារ៉ាយ​សមុទ្រ​មួយ​នេះ របស់​សេដ្ឋីនី៕

អត្ថបទ៖ ទារិកា

មតិយោបល់