• 2021-09-27 03:29:48
  • ព័ត៌មាន

តារាហូលីវូដពហុជំនាញ Simon Pegg ថាចង់សម្ដែងរឿងជាមួយ Jin ថ្ងៃណាមួយ

  • 2021-09-27 03:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Simon Pegg គឺ​ជា​តារា​សម្ដែង​ តារាកំប្លែង អ្នកសរសេរអត្ថបទកុន ផលិតករភាពយន្តជនជាតិអង់គ្លេស ដែល​បាន​បង្ហាញ​មុខ និង​មាន​ភាពល្បីល្បាញខ្លាំង​នៅចក្រភពអង់គ្លេស ក្នុងនាម​ជាអ្នកចូលរួមបង្កើតរឿង​កំប្លែង "Spaced” របស់ Channel 4 ដែល​ជា​រឿងដឹកនាំសម្ដែង​ដោយ Edgar Wright។ មាន​រឿង​ច្រើនណាស់ដែល​ជាស្នាដៃរួមសហការរបស់ Simon Pegg ទាំងនិពន្ធ​និងសម្ដែង ហើយសុទ្ធតែជាភាពយន្តល្បីៗ។

ដោយឡែក​នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ Simon Pegg តារា​ហូលីវូដ​-ផលិតករ ដែល​ល្បីសុសសាយពេញពិភពហូលីវូដ បាន​និយាយក្នុងវីដេអូ Live លើ Instagram ជជែកលេងជាមួយនឹង​អ្នកគាំទ្ររបស់ខ្លួន។

តបនឹងសំណួរពីអ្នកគាំទ្រ​ជាច្រើនដែល​សួរ​នាំ​ទាក់ទងនឹង​ BTS លោក Simon Pegg ក៏បានយល់ស្របទៅនឹង​ការលើកឡើងថា ខ្លួន និង​ Jin (BTS) គួរតែថតរឿងភាគមួយរឿងជាមួយគ្នា។

អ្វី​ដែល​បាន​បង្ហើបចេញពីមាត់ Simon ពេល​នេះ​ ពិតជា​ធ្វើឲ្យអ្នក​គាំទ្រ​ភាគ​ច្រើនពេញ​ចិត្តបំផុត ហើយក៏យល់ស្របថា​អ្នកទាំង ២​ពិតជានឹង​ស៊ីសង្វាក់គ្នា ស្របពេល​ Simon ក៏ជា​តារា​ល្បី តារាកំប្លែងទៀត ហើយ Jin វិញគឺជា​និស្សិតដែល​បាន​បញ្ចប់​ការសិក្សាត្រឹម​ត្រូវនូវ​មុខជំនាញសម្ដែង ឯចំណេះជំនាញផ្សេងៗទាក់ទងនឹងការ​ដឹកនាំសម្ដែង​ទៀតសោតក៏​ Jin មានពេញខ្លួនដែរ។

មិនតែប៉ុណ្ណោះងាក​មក​ Simon វិញ​ ក៏បាន​និយាយ​ដែរថា​ បើរឿង «Squid Game» មានរដូវកាល​ទី ២ នោះលោកពិតជា​ចង់​ឃើញ Jin សម្ដែង​ខ្លាំង​ណាស់៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់