- 2021-09-28 01:00:00
- ព័ត៌មាន
ទម្លាប់ពិតៗ ១០ យ៉ាងរបស់ Jungkook អ្នកគួរតែដឹងកុំបីខាន
- 2021-09-28 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ពិតៗ ១០ យ៉ាងរបស់ Jungkook អ្នកគួរតែដឹងកុំបីខាន
ចន្លោះមិនឃើញ
Jungkook (BTS) ជាយុវជនម្នាក់ដែលពេញទៅដោយបទពិសោធ និងទេពកោសល្យច្រើនមិនធម្មតាទាំងក្នុង និងក្រៅសិល្បៈ ហើយរឿងនេះ ARMY ពិតជាដឹងច្បាស់។ ប៉ុន្តែនៅមានការពិតអ្វីផ្សេងទៀតដែលយើងគួរដឹងបន្ថែមពីតារាប្រុសរូបនេះ? ដូច្នេះបើតាមការប្រមូលព័ត៌មានបានពី TMI ខាងក្រោមនេះ គឺជាអ្វីដែលកើតមានចំពោះ Jungkook។
១. Jungkook ពាក់តែស្រោមជើងម្រាមជើងទេ
មូលហេតុដែល Jungkook ពាក់តែស្រោមជើងប្រភេទនេះ ក៏ដោយសារលោកមានអារម្មណ៍ស្រួលខ្លួន។
២. លោកអាចអង្គុយញ៉ាំ មី តែម្នាក់ដល់ទៅ ២ កញ្ចប់
Jungkook ជាមនុស្សចូលចិត្តញ៉ាំ ហើយញ៉ាំច្រើនទៀត! ម្យ៉ាងជាទូទៅ លោកតែម្នាក់ឯងអាចញ៉ាំមីដល់ទៅ ២កញ្ចប់ ដោយគ្មានបញ្ហា។
៣. ទម្លាប់អង្គុយបត់ជើងទៅក្រោយ ហើយអង្គុយពីលើ ដោយយកបាតជើងគងគ្នា
៤. លោកចូលចិត្តហឹតក្បាលសមាជិករួមក្រុម
៥. ពេលណាដែល Jungkook និយាយក្នុង Live ថាជូនបទចម្រៀងចុងក្រោយ សូមកុំជឿឲ្យសោះ!
ពេលណា Live ម្ដងៗ Jungkook តែងបម្រអារម្មណ៍ Fan ដោយការច្រៀង។ ពេលណាច្រៀងបានប៉ុន្មានបទហើយ លោកតែងនិយាយថា នេះជាបទចុងក្រោយ ប៉ុន្តែវាមិនមែនជាការពិតទេ ព្រោះការផ្សាយផ្ទាល់ នៅតែបន្តរាប់ម៉ោងឯណោះ។
៦. នឹកឃើញធ្វើអ្វី គឺធ្វើភ្លាម ដោយមិនខ្វល់ច្រើន
ទោះបីរឿងខ្លះលោកធ្វើដោយគ្មានមូលហេតុ មិនត្រូវកាលៈទេសៈ ប៉ុន្តែខួរក្បាលបញ្ជាទៅភ្លាមៗ ហើយសកម្មភាពទាំងឡាយ ក្លាយទៅជារឿងអស់សំណើច សម្រាប់បងៗ និងក្រុមការងារទាំងអស់។
៧. Jungkook មិនខ្លាចអ្វីទាំងអស់ លើកលែង Microwave
កើតមកជាមនុស្សយកឈ្នះគ្រប់រឿង ពូកែ ក្លាហានក៏ពិតមែន ប៉ុន្តែគ្រប់គ្នានៅតែមិនយល់ថា ហេតុអ្វី Jungkook ខ្លាច Microwave។ លោកធ្លាប់ទម្លាយថា កាលពីតូច លោកមិនទាំងហ៊ានចេញពីបន្ទប់ផង ពេលដាក់ម្ហូបកម្ដៅក្នុង Microwave។
៨. ធ្មេញថ្គាមលោកមានឫសដល់ទៅ ៣ ហើយសុទ្ធតែជាប់នឹងសរសៃប្រសាទទាំងអស់
ដោយសារឈឺពេក Jungkook ក៏សម្រេចដកចេញតែម្ដង។ បេលដកហើយមុខប៉ោងឡើង Cute។
៩. Jungkook ឆាប់ស្រវឹង
បន្ទាប់ពី J-Hope និង V គឺ Jungkook នេះហើយដែលញ៉ាំសុរា ងាយនឹងស្រវឹង។
១០. Jungkook ឧស្សាហ៍យកដៃទាញរោមមុខទាំងមិនដឹងខ្លួន