• 2021-09-27 11:33:51
  • ព័ត៌មាន

«នឹកស្រុក តែមិនអាចទៅបាន» របស់ផលិតកម្មដាវីត្រា កំពុងអន្ទងចិត្តទស្សនិកជន

  • 2021-09-27 11:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួនវាយលុកនៅក្នុងវិស័យចម្រៀង ផលិតកម្មដាវីត្រា (Davitra) មិនត្រឹមតែសម្ញែងស្ទូឌីយោលំដាប់អន្តរជាតិជាលើកដំបូង និងធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្យ៉ាងទេ ប៉ុន្តែ ផលិតកម្មមួយនេះ ក៏បានប្រមូលផ្ដុំតារាចម្រៀង អ្នកនិពន្ធ និង អ្នកឯកទេសផ្នែកផលិតចម្រៀង ដើម្បីបង្កើតស្នាដៃលេចធ្លោតែក្នុងរយៈពេលខ្លី ធ្វើឲ្យមានការចាប់អារម្មណ៍ផងដែរ។

ឥឡូវនេះ ផលិតកម្មមួយនេះបញ្ចេញ Video Lyrics ថ្មីគឺបទ «នឹកស្រុក តែមិនអាចទៅបាន» ដែលធ្វើឱ្យមហាជនភាគច្រើនស្ដាប់ហើយ មានអារម្មណ៍ថា កម្សត់ លន្លង់លន្លោចចង់បង្ហូរទឹកភ្នែក ព្រោះតែភ្ជុំឆ្នាំនេះ ត្រូវបានរំខានដោយកូវីដ ១៩ ផ្ទុះខ្លាំងផងដែរ។

Video Lyrics «នឹកស្រុក តែមិនអាចទៅបាន» នេះបានទាញអារម្មណ៍អ្នកស្ដាប់ឲ្យនឹក ដល់ ម៉ែពុក នឹក ភូមិឋានស្រុកកំណើតដែលបានឃ្លាតឆ្ងាយទៅធ្វើការនៅក្រៅប្រទេសដែលឃ្លាតលោកឪពុកអ្នកម្តាចចាស់ជរារាប់ខែឆ្នាំ ហើយអត្ថន័យក្នុងមួយបទនេះ ក៏ឆ្លុះបញ្ចាំងត្រូវនឹងសង្គមកម្ពុជា នាអំឡុងខែភ្ជុំនេះ ផងដែរ។ ខាងក្រោមនេះ សាច់រឿង Video Lyrics «នឹកស្រុក តែមិនអាចទៅបាន» ។

លោកអ្នកក៏អាចទាញយកកម្មវិធីអេប «App Komsan» របស់ផលិតកម្មដាវីត្រា ដើម្បីរីករាយសណ្តាប់ និងទស្សនា MV នានាបានដោយមិនគិតថ្លៃផងដែរ៕

ដើម្បីតាមដានព័ត៌មាន ក៏ដូចជាស្តាប់បទថ្មីៗ សូមចូលទៅកាន់៖

• YouTube៖ https://bit.ly/YouTube_DavitraMedia

• TikTok៖ https://bit.ly/TikTok_DavitraMedia

• Facebook៖ Davitra Media Fan

• Telegram៖ https://bit.ly/Telegram_DavitraMedia

• Instagram៖ https://bit.ly/Instagram_DavitraMedia

សូមទស្សនា MV បទចម្រៀងនៅខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng

មតិយោបល់