• 2021-09-28 02:14:26
  • ព័ត៌មាន

BTS ប្រកាស​បើកព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់លើកដំបូង ៤ថ្ងៃនៅ Los Angeles

  • 2021-09-28 02:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS ទើប​តែចេញសេចក្ដី​ប្រកាស​ថា​ ពួកគេ​នឹង​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ប្រគំតន្ត្រីនៅពហុកីឡដ្ឋាន SoFi Stadium ក្នុង​ក្រុង Los Angeles ដែល​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​ប្រគំតន្ត្រី​លើក​ដំបូងនៅទីនេះ​សម្រាប់​រយៈពេល​ ២ឆ្នាំ។

ផលិតក​ម្ម BIGHIT MUSIC បាន​ចេញ​សេចក្ដី​ប្រកាស​លើគណនី Weverse ផ្លូវការ​របស់ BTS ដោយ​បង្ហើប​ថា​ ពួកគេ​បាន​គិតគូរ​ និង​ចាត់ចែង​យ៉ាង​ល្អិតល្អន់ និងសម្រេច​ថា​នេះ​ជាវិធី​ដ៏​មាន​សុវត្ថិភាព​ក្នុងការប្រគំតន្ត្រី នៅ​ក្រុង​ Los Angeles ដោយសារគិតគូរ​ពីសុខភាព និង​សុវត្ថិភាព​របស់ តារា​ក៏ដូចជាក្រុម​ការងារទាំងអស់។ ជាមួយគ្នានោះ ក៏នឹង​មាន​ការ​ប្រគំតន្ត្រី​ដល់ទៅ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា, ថ្ងៃទី២៨ ខែវិច្ឆិកា ថ្ងៃទី០១ ខែធ្នូ និង​ទី២ ខែធ្នូ

SoFi Stadium គឺ​ជា​ពហុកីឡដ្ឋាន​ថ្មីជាងគេ​មួយរបស់​ Los Angeles ដែល​បាន​ដំណើរការ​កាល​ពីខែកញ្ញា ឆ្នាំ២០២០។ ជាមួយគ្នា​នោះ ក៏​មាន​ព័ត៌មាន​ថាពហុ​កីឡដ្ឋាននេះនឹង​ក្លាយជា​ទីតាំងសម្រាប់បើកព្រឹត្តិការណ៍ 2028 Summer Oympics៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់