- 2021-09-28 06:45:56
- ព័ត៌មាន
វីវរហើយ! ល្បីថា BLANC & ECLARE របស់ Jessica ជាប់វ័ណ្ឌករឿងខ្ចីលុយគេមិនសង
- 2021-09-28 06:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរហើយ! ល្បីថា BLANC & ECLARE របស់ Jessica ជាប់វ័ណ្ឌករឿងខ្ចីលុយគេមិនសង
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន Fashion របស់ Jessica Jung គឺ BLANC & ECLARE ពេលនេះត្រូវជាប់ពាក់ព័ន្ធនឹងបណ្ដឹងចំនួន ៨ពាន់លានវ៉ុន (ខ្ទង់ ៦,៧៩លានដុល្លារ) បន្ទាប់ពីខកខានសងប្រាក់កម្ចីឲ្យគេ តាមការសន្យា។
បើយោងតាមការឲ្យដឹងពីបណ្ដាញផ្សព្វផ្សាយក្នុងស្រុករបស់ហុងកុង តាមរយៈ Osen បានបង្ហើបថា BLANC & ECLARE កំពុងប្រឈមនឹងបណ្ដឹងចំនួន ៨ពាន់លានវ៉ុន បន្ទាប់ពីខកខានក្នុងការសងបំណុលរបស់ពួកគេ ទៅឲ្យក្រុមហ៊ុន BLANC Group ដែលជាអ្នកជួយចាត់ចែង BLANC & ECLARE អាចខ្ចីលុយ ៣លានដុល្លារ ពី Spectra SPC កាលពីខែតុលា ឆ្នាំ២០១៦ និងលុយ១លានដុល្លារទៀតនៅខែឧសភា ឆ្នាំ២០១៧។
ប្រាក់កម្ចី នេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Joyking Enterprise កាលពីខែសីហា ឆ្នាំ២០២១ ហើយ Joyking Enterprise ក៏បានដាក់ពាក្យប្ដឹង BLANC & ECLARE ចំពោះការដែលខកខានមិនបានសងទាំងដើមទាំងការសរុប ចំនួន ៨ពាន់លានវ៉ុន (ខ្ទង់ ៦,៧៩លានដុល្លារ)។
តាមពិតទៅនៅថ្ងៃទី២៣ ខែតុលា Jessica គ្រោងនឹងចូលរួមក្នុងកម្មវិធី K-Pop Talk របស់ Reddit ប៉ុន្តែដោយសារតែមានរឿងនេះ ក៏នាងត្រូវផ្អាកការចូលរួមភ្លាមៗសិន។
ជាកស្ដែង Jessica បានក្លាជាស្ថាបនិក BLANC & ECLARE កាលពីឆ្នាំ ២០១៤ ហើយ CEO គឺ មិត្តប្រុសរបស់នាងគឺ Tyler Kwon៕