• 2021-09-29 04:22:17
  • ភាពយន្ត

រឿង "ដើម្បីកូន" របស់លោក ហ៊ុយ យ៉ាឡេង ពេលនេះទទួលការគាំទ្រខ្លាំងនៅ​អាមេរិក!

  • 2021-09-29 04:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរឿង«ដើម្បីកូន»របស់លោកបានចូលរួមក្នុងមហោស្របភាពយន្តCombodia Town Film Festival នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច ទទួលបានការគាំទ្រខ្លាំងពីមហាជន ។

កាលពីប៉ុន្មាននាទីមុននេះ លោក ហ៊ុយ យ៉ាឡេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ដោយក្នុងលោកបានបញ្ជាក់ថា ខ្សែភាពយន្តរឿង «ដើម្បីកូន» របស់លោក ដែលបានដាក់ចូលរួមក្នុងមហោស្របភាពយន្តCombodia Town Film Festival នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច ពេលនេះបានបញ្ចប់ដោយជោគជ័យ ហើយក៏ទទួលបានការគាំទ្រពីទស្សនិកជនជាតិនឹងអន្តរជាតិផងដែរ លោកពិតជាសប្បាយរីករាយណាស់ ពីទទួលបានដំណឹងបែបនេះ ។

រំលឹកផងដែរថា រឿង «ដើម្បីកូន» របស់លោក ហ៊ុយ យ៉ាឡេង ត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃទី៧ខែមករា ឆ្នាំ២០២១កន្លងទៅ នៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ដោយគ្រប់គ្នាលាន់មាត់សរសើរពីស្នាដៃនិងទេពកោសល្យពីការសម្តែងសឹងតែគ្រប់តួអង្គនៃសាច់រឿង ។រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ រឿង «ដើម្បីកូន» ត្រូវបានជ្រើសរើសយកទៅបញ្ចាំងនៅក្នុងមហោស្របភាពយន្តនៅសហរដ្ឋអាមេរិកផងដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់