• 2021-09-30 01:00:00
  • ស្ទីលតារា

Oliva Kong ហាត់សមលំបាកយ៉ាងនេះ ទើបអាចពាក់ស្បែកជើងកែងចោទឡើងភ្នំកម្ពស់ណាណីបាន!

  • 2021-09-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូត និងដើរម៉ូតល្បីឈ្មោះ Oliva Kong និយាយថា ម៉ូដែលខ្លះពុំមានទំនុកចិត្ដលើខ្លួនឯង ដែលសូម្បីតែដើរជាមួយស្បែកជើងកែងចោទដោយពុំមានកាន់របស់អ្វីធ្ងន់នៅនឹងខ្លួនសោះនោះ ក៏អាចដើរក្រឡាច់ ឬដួលដែរ។ ប៉ុន្ដែចំពោះលោកមានទំនុកចិត្ដខ្ពស់លើរឿងនេះ បន្ទាប់ពីបានហាត់សម ឬអនុវត្ដនៅលើឆាកជាក់ស្ដែងច្រើនឆ្នាំ។

លោក Oliva Kong បានប្រាប់​ Sabay ថា ការពិតលោកចង់បង្ហាញទៅកាន់មហាជនថាលោកអាចដើរបានគ្រប់ទម្រង់ និងគ្រប់ស្ថានភាព បើទោះបីជាត្រូវដើរនៅលើផ្លូវមានគ្រួស ផ្លូវរថភ្លើង ឬលើផ្លូវមានដីខ្សាច់ក៏លោកអាចដើរបាន។ ទើបថ្មីៗនេះ ក្នុងឈុតហាត់សមមួយរបស់លោកដើម្បីបង្ហាញដល់បេក្ខជន លោកបានយកក្មេងតូចពាក់នឹងក រួចដើរដោយពាក់ស្បែកជើងកែង ដើម្បីចង់ដឹងពីលំនឹងជើងពេលដើរ។

Oliva Kong៖ “និយាយទៅខ្ញុំអ្នកដើរម៉ូតអីចឹង…ខ្ញុំចង់ធ្វើអីដែលប្លែក! ចិត្ដខ្ញុំអត់ចង់លុបចេញ(វីដេអូកាន់ក្មេងពាក់កកដើរ)ផងបង ព្រោះខ្ញុំគិតថាជាសិល្បៈមួយ ហើយខ្ញុំក៏មិនមែនឲ្យគេទៅធ្វើអិចឹងដូចខ្ញុំដែរ ទាល់តែអ្នកProfessional បានអាចធ្វើបាន”។

បើតាម Oliva Kong វីដេអូដែលបង្ហាញលោកយួរកូនក្មេង ហើយពាក់ស្បែកជើងកែងចោទ ដើរលើវេទិកាហាត់សមយ៉ាងជឿជាក់កាលពីពេលថ្មីៗកន្លងទៅនេះ គឺបានលុបចេញពីបណ្ដាញសង្គមវិញហើយ ដោយមានអ្នករិះគន់លោក ព្រោះមានអ្នកបារម្ភខ្លាចគ្រោះថ្នាក់ដល់ក្មេង។

ប៉ុន្ដែចំពោះលោកផ្ទាល់​ មានទំនុកចិត្ដថានឹងពុំមានរឿងអ្វីកើតឡើងចំពោះក្មេងឡើយ ហើយនេះគឺជាការហាត់សមមួយដ៏សំខាន់ដែលលោកធ្លាប់ធ្វើដោយមានពរ ឬបីក្មេង កាន់តុក្កតា ឬរបស់ធ្ងន់ៗផ្សេងទៀតនៅក្នុងដៃ រួចពាក់ស្បែកជើងកែងចោទ ដើម្បីរៀនដើរទប់លំនឹងខ្លួន។

សូមរំលឹកថា ដោយមានទេពកោសល្យ និងមានសមត្ថភាពខាងទប់លំនឹង Oliva Kong ធ្លាប់ពាក់ស្បែកជើងកែងចោទឡើងលើភ្នំខ្នងផ្សារម្ដងហើយ។ ការ្យនេះ បានធ្វើឲ្យមហាជនកោតសរសើពីសមត្ថភាពរបស់លោក ប៉ុន្ដែកាលណោះ គេនៅមិនទាន់ដឹងថានៅពីក្រោយភាពជឿជាក់របស់Oliva Kong​ នេះ បានមកពីការអនុវត្ដ​ ឬហាត់សមបែបណាពីមុននោះមកទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់