• 2021-09-30 05:07:44
  • ព័ត៌មាន

ការហើយ ៦ឆ្នាំ ទីបំផុត Ariel Lin និងស្វាមីយក​កូន​បាន​មួយដូចចិត្តហើយ

  • 2021-09-30 05:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដី​រាយការណ៍មក​ថា​តារា​សម្ដែង​ចិន Ariel Lin ពេល​នេះ​កំពុង​ពពោះ​កូនដំបូង​ហើយ ក្រោយរៀបការ​តាំង​ពីឆ្នាំ ២០១៥

Ariel និងស្វាមីក្នុងថ្ងៃរៀបការ

ជា​ព័ត៌មាន​ដ៏ភ្ញាក់​ផ្អើល និងជាទីសាទរ​បំផុត​ ក្រោយតារាសម្ដែង​ចិន​រាង​ដូចមាន់ចែ Ariel Lin បញ្ជាក់​ថា​នាង​ពិតជា​កំពុងពពោះ​កូន​ដំបូង​មែន​ ជាមួយនឹង​ស្វាមី​ដែល​ជា​ពាណិជ្ជករ Charles Lin។ មួយវិញ​ទៀត​បំណង​មាន​កូន​ពិតជា​បាន​សម្រេច​ហើយនៅ​ឆ្នាំនេះ​ ព្រោះ​បើ​តាម​ការ​ចេញ​ផ្សាយព័ត៌មាន​ គឺ Ariel និង​ស្វាមីព្យាយាម​ជានិច្ចដើម្បី​ឲ្យមាន​កូន ហើយនាង​ថែម​ទាំង​សុខចិត្តដក​ខ្លួន​ឆ្ងាយពីការងារសិល្បៈមួយចំនួនទៀតផង ដើម្បី​ទុក​ពេលសាង​គ្រួសារ​។

ដោយឡែក​ ក៏នៅ​មាន​ឲ្យដឹង​ទៀតថា​ Ariel និង​ស្វាមី​គ្រោង​យក​កូន​តាំង​ពី​ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​មាន​ការ​ផ្ទុះ និង​ឆ្លង​រីករាលដាល​ខ្លាំង​នៃ​ជំងឺកូវីដ ទើប​ត្រូវ​ពន្យារពេល​វិញ។

សម្រាប់ភេទ​កូន​ដំបូង​នេះ​ដែរ មិនទាន់​មាន​ការ​បង្ហើបទេ គឺ​គ្រប់គ្នា​ត្រូវ​រង់ចាំបន្តបនូវ​ការ​ប្រកាស​ជាផ្លូវការ​របស់​សាមី​ខ្លួន៕

ប្រភព៖ DramaPanda

អត្ថបទ៖ យី សុធារី

មតិយោបល់