• 2021-09-30 07:49:52
  • ចម្រៀង

ដឹងយ៉ាងម៉ិចយ៉ាងម៉ាទេ ធ្លាប់តែសម្ដែង ឥឡូវមកច្រៀង តែពូខេន នៅតែញញឹមជាមួយពាក្យថា“រំភើប”

  • 2021-09-30 07:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុស កែន វាសនា ហៅពូខេន ប្រកាសចេញបទចម្រៀងថ្មី១បទភ្លាម បន្ទាប់ពីចាប់ដៃជាមួយក្រុមការងារផលិតភាពយន្ដ និងបទចម្រៀងរបស់ព្រះនាងតូចនរោត្ដម ជេនណា ទាំងដែលខ្លួនមិនធ្លាប់ចេញបទចម្រៀងផ្លូវការណាមួយនៅលើបណ្ដាញសង្គមសោះ។

លោក កែន វាសនា ប្រាប់Sabay នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ថា រូបលោកកំពុងថតបទថ្មី១បទ តែមិនទាន់អាចប្រាប់ចំណងជើងបាននៅឡើយ ហើយបទនេះគ្រោងនឹងចេញនៅចុងខែតុលា ឆ្នាំ២០២១។ ទោះជាយ៉ាងណាលោកបង្ហើបថា វាជាបទបង្ហាញពីអត្ថន័យ និងទិដ្ឋភាពស្រុកស្រែ ចម្ការ ព្រមទាំងបង្កប់នូវឈុតឆាកកំប្លែងដែរ។

លោក កែន វាសនា៖ “យើងធ្លាប់តែសម្ដែង ហើយមហាជនដឹងពីសមត្ថភាពសម្ដែងរបស់ខ្ញុំបែបកំប្លែង កម្សត់ កាច អីចឹងទៅ…តែឥឡូវមកច្រៀងបន្ថែមមួយទៀតចឹងមានអារម្មណ៍ថាសប្បាយ ហើយសង្ឃឹមថាបងប្អូននៅបន្ដគាំទ្រខ្ញុំ"។

តារាសម្ដែង ពូខេន ធ្លាប់បញ្ចេញស្នាដៃតាមរយៈរឿងខ្លីបែបកំប្លែងជាច្រើននៅស្ថានីយ៍ទូរទស្សន៍ថោន និងស៊ីធី អិន។ ថ្មីនេះលោកបានប្រកាសចូលរួមជាផ្លូវការជាមួយក្រុមការងារព្រះនាងតូច នរោត្ដម ជេនណា ដោយនៅលើទ្រនំថ្មីនេះលោកទទួលបានតំណាងជាតារាសម្ដែងផង និងជាតារាចម្រៀងផង។ ជាក់ស្ដែងលោក កែន វាសនា និងក្រុមការងារបច្ចេកទេសថតបទចម្រៀង កំពុងតែមមាញឹកធ្វើបទចម្រៀងដំបូងរបស់លោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់