• 2021-10-04 02:08:51
  • ព័ត៌មាន

Ho Yeon តួរឿង «Squid Game» ក្លាយជាតារាស្រីកូរ៉េទី ២មានអ្នក Follow ច្រើនវ៉ាដាច់ Song Hye Kyo

  • 2021-10-04 02:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹង​សន្ទុះនៃ​ប្រជាប្រិយភាព​យន្ត Netflix «Squid Game» តារា​សម្ដែងនីមួយៗពិតជា​ល្បីខ្លាំងក្នុង​រយៈពេល​ដ៏ខ្លី ដោយក្នុងនោះ​ក៏មាន​ Jung Ho Yeon ដែរ។ ចំនួន​នៃ​អ្នក​ចុចតាមដាន​ Instagram របស់តារា​ស្រី​រូបនេះ​ពិតជា​ហក់ ឡើង​ខ្លាំង​ស្ទើរមិនគួរ​ឲ្យជឿ រហូត​អាច​យក​ឈ្នះ​ចំនួន Follower របស់ Song Hye Kyo ទៀត។

បើផ្អែក​តាម​សេចក្ដី​រាយការណ៍ Instagram របស់ Jung Ho Yeon បាន​កើន​ចំនួន​អ្នក Follow ពី ៤០០ ០០០ នាក់ ដល់ ១០ ០០០ ០០០នាក់ឯណោះ​ក្នុង​រយៈពេលត្រឹម ២សប្ដាហ៍ប៉ុណ្ណោះ។​រហូត​ដល់ពេល​នេះ​ (ម៉ោង ៨:៤៦នាទីព្រឹក ថ្ងៃទី០៤ ខែតុលា) ចំនួន​អ្នក​ Follow របស់​នាងឡើង​ដល់ **១២,៧លាននាក់​**ហើយ ស្របពេល​ Instagram របស់រៀមច្បង Song Hye Kyo មានអ្នក​តាមដាន ១២លាននាក់។

ដូច្នេះ​បាន​សេចក្ដី​ថា​ Ho Yeon គឺជា​តារា​សម្ដែង​ស្រី​លំដាប់លេខ ២​ ដែល​មាន​អ្នក​ Follow ច្រើនលើ Instagram បន្ទាប់​ពី Lee Sung Kyung ដែល​ជា​ម្ចាស់គណនីមានអ្នក Follow ចំនួន ១២,៩លាននាក់៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់