• 2021-10-04 08:35:18
  • ព័ត៌មាន

តារាសម្ដែង ដួង លីនដា ទើបដាច់ចិត្តទម្លាយចរិតពិតគូស្នេហ៍ក្រោយទាក់ទងគ្នាបាន៥ឆ្នាំ

  • 2021-10-04 08:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រោយសម្រុកថត Pre-Wedding តារាស្រីរាងស្រឡូនមួយក្ដាប់ ដួង លីនដា ទើបធ្លោយមាត់ទម្លាយចរិកពិតរបស់គូស្នេហ៍ ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេល៥ឆ្នាំ

មួយរយៈចុងក្រោយនេះតារាសម្ដែងស្រីល្បីឈ្មោះ ដួង លីនដា កំពុងសម្រុកថត Pre-Wedding នៅកន្លែងស្អាតៗជាច្រើនក្នុងប្រទេសកម្ពុជា ស្របពេលនេះដែរស្រាប់តែស្រីស្អាតរូបនេះទម្លាយចរិតពិត ក៏ដូចជាអាកប្បកិរិយារបស់អនាគតស្វាមីនាងថា តាំងតែពីចាប់ផ្ដើមស្រលាញ់គ្នារហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំមកហើយ ក្ដីស្រលាញ់ការមើលថែថ្នាក់ថ្មម គឺមិនដែលប្រែប្រួនោះទេ។ ជារួមនាងតែងទទួលបានយ៉ាក្ដីស្រលាញ់ យ៉ាងកក់ក្ដៅពេញទំហឹងពីគូស្នេហ៍បណ្ដូលចិត្ត ពោលគឺបុរសដែលនាងសម្រេចចិត្តដើរលើផ្លូវជីវិតរួមនេះ មើលថែនាងបានល្អណាស់តាំងពីចាប់ផ្ដើមរហូតពេលបច្ចុប្បន្ន។

តារាសម្ដែង ដួង លីនដា៖” 5ឆ្នាំកន្លែងផុតទៅបងនៅតែជាបងដែលអូនស្គាល់នៅថ្ងៃដំបូងទោះបី ជាបងមិនដែលសន្យា តែបងតែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអូន បងតែងតែនៅក្បែរអូនផ្ដល់កំលាំងចិត្ត ផ្ដល់ភាពកក់ក្តៅផ្តល់ភាពសំខាន់ដល់អូនជានិច្ច”។

រម្លឹកផងដែរថាស្រីស្អាត ដួង លីនដា ជាតារាសម្ដែងស្រីឆ្នើមមួយរូបដែលមានប្រជាប្រិយភាពហក់ខ្ពស់ ខ្លាំងក្រោយបញ្ចេញស្នាដៃជាច្រើនតាមរយៈភាពយន្តភាគតូច ធំ និងសម្ដែងក្នុង MV ចម្រៀងរាប់បទ ដែលសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត។ អ្វីដែលមហាជនសង្កេតឃើញ នោះភាគ ច្រើននាងតែងតែលេចមុខសម្ដែងជាតួកាច ឆ្នាស់ឆ្នើមគឺសមខ្លាំងតែម្ដង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់