• 2021-10-08 01:08:00
  • ព័ត៌មាន

កុំខឹង "001" អី ជាការសម្ដែងទេ! គួរដឹងពីសាវតាពិតរបស់តារាជើងចាស់របស់កូរ៉េរូបនេះវិញ

  • 2021-10-08 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគរបស់ Netflix មានចំណងជើងថា «Squid Game» មាន​ការ​គាំទ្រភ្លូកទឹកភ្លូកដីនៅពេល​បច្ចុប្បន្ននេះ  ឯតួ​សម្ដែង​វិញ​ក៏ទទួល​បាន​ការ​ស្រឡាញ់ចូល​ចិត្ត និងចាប់អារម្មណ៍ច្រើនដែរ។ តួ​ទាំងអស់មាន​ចរិតសម្ដែង​រៀងៗខ្លួន ទៅតាម​អ្វី​ដែល​ដាច់រឿង​តម្រូវមក។

ដោយឡែក​សម្រាប់​តួ​សម្ដែង អ្នក​លេង​ហ្គេមមាន​លេខតំណាង "001” ក៏ត្រូវ​គ្រប់គ្នា​ផ្ដោតខ្លាំង​ដែរ ដោយសារ​តួ​របស់លោកគឺ​ជា​ អ្នក​នៅពីក្រោយ​ហ្គេមកម្សាន្តប៉ុន្តែសាហាវៗទាំងអស់ ដែលធ្វើឲ្យអ្នក​មើលភ្ញាក់ផ្អើលជា​ខ្លាំង។ ពេល​នេះ​បើ​ងាក​ចេញពីសាច់រឿង ហើយ​មើលទៅជីវិតពិតរបស់លោក Oh Yeong Su (តួ Oh Il Nam "Player 001”) វិញទៅមើល៍ តើយ៉ាងណា​វិញ?

លោក Oh កើតនៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ ១៩៤៤ (មកទល់​ឆ្នាំ ២០២១នេះ​ មានអាយុ ៧៤ឆ្នាំ)។ លោកបាន​ចេញមុខលើវិថីសិល្បៈ តាំងពីឆ្នាំ ១៩៦៧​ មកម្ល៉េះ ដូច្នេះ​បទពិសោធក្នុងវិស័យនេះ ពិតជា​ច្រើន​លើសលប់ពេកទៅហើយ។

ជំហាន​ដំបូងនោះ លោក Oh បង្ហាញ​មុខ​សម្ដែង​នៅ​ក្នុង​រោងល្ខោនទេ។ បន្ទាប់មក​ព្រឹទ្ធសិល្បកររបស់កូរ៉េរូបនេះ​ ក៏បាន​ចាប់​ផ្ដើម​សម្ដែង​កុនខ្នាតធំ និង​កុនភាគ ហើយជារឿយៗលោកត្រូវ​បាន​អ្នក​ដឹកនាំរឿង​ ជ្រើសឲ្យសម្ដែងជា​តួលោកសង្ឃ ដោយសារលោ​កមាន​ចំណេះដឹង​ និង​បទពិសោធច្រើន​ជាមួយនឹង​តួ​នេះ។

ខាងក្រោមនេះគឺជារូបភាព​ ស្រង់ចេញពីភាពយន្តដែល​តារាសម្ដែង​ជើងចាស់ Oh Yeong Su សម្ដែង​កន្លងមក៖

​​

អត្ថបទ៖ យី សុធារី

មតិយោបល់