• 2021-10-08 02:17:06
  • ព័ត៌មាន

អាសូរ តារា​សម្ដែង​ល្បី​អំឡុង​ឆ្នាំ ២០០០ មហារីក​គ្រឿង​ក្នុង មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង

  • 2021-10-08 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកសំ តារាវុទ្ធី ដែល​គេ​ស្គាល់​ថា​ជា តារាសម្ដែងខ្មែរមានឈ្មោះបោះសំឡង​មួយ​រូប​នៅអំឡុងទ.វឆ្នាំ២០០០ បាន​លេច​ដំណឹង​ថា លោក​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ​បំផុត។

តាម​គណនី​ឈ្មោះ យូ សារ៉ាវុឌ្ឍន៍ បាន​ឲ្យ​ដឹង​ថា អតីត​តារា​សម្ដែង​រៀម​ច្បង​រូប​នេះ បាន និង​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​ជំងឺ​មហារីក​សួត ធ្វើ​ឲ្យ​រាង​កាយ​ធ្លាក់​ចុះ​ទ្រុឌទ្រោម​ស្គម​រីងរៃ​មើល​មិន​ចង់​ស្គាល់។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលនៅស្រុកកំណេីតរបស់លោកដែលស្ថិតនៅក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

ដូច​គ្នា​នេះ​ដែរ ទំព័រ ចៅកម្ពុជា ដែល​អ្នកដែល​តែង​គាស់​រំលឹក​អនុស្សាវរីយ៍​ជាមួយ​សិល្បករ​ចាស់​ៗ​នោះ ក៏​បាន​រាយការណ៍​ករណ​នេះ​ដូច​គ្នា​ដែរ​នា​ពេល​ថ្មីៗ ដោយ​បាន​បញ្ជាក់​ថា ស្ថានភាព​របស់​អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ គួរ​ឲ្យ​បារម្ភ​បំផុត និង​ ស្ថានភាព​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ជ្រោមជ្រែង​ពី​សប្បុរសជន​នានា ស្រប​ពេល​សាមី​គ្រួសារ​ក៏​មាន​លទ្ធភាព​ស្ដួចស្ដើង​ថែម​ទៀត។

ដូច្នេះ​ហើយ គណនី យូ សារ៉ាវុឌ្ឍន៍ និងទំព័រ "ចៅកម្ពុជា" សូមអំពាវនាវពុកម៉ែ ពូមីង បងប្អូនទាំងអស់ មេត្តាជួយសង្គ្រោះតារាភាពយន្តមួយនេះផង ព្រោះលោកគឺជាធនធានមនុស្សមួយផងដែរនៃវិស័យភាពយន្តខ្មែរ។ ប្រិន​បេីមានពុកម៉ែ ពូមីង បងប្អូនណាមានសទ្ធាជ្រះថ្លា និងសន្តានចិត្តចូលរួមជួយដល់តារាសម្ដែងរូបនេះ សូមទំនាក់ទំងទៅកាន់លេងទូរស័ព្ទរបស់សាច់ញាតិក្រុមគ្រួសាររបស់លោក ដែលមានលេខទូរស័ព្ទ 096 934 907 9។

គួរបញ្ជាក់ផងដែរថាលោកសំ តារាវុទ្ធី បានសម្ដែងនៅក្នុងរឿងមាយេីង និងព្រះបាទត្រសក់ផ្អែមជាដេីម។ល៕

អត្ថបទ៖ ទារិកា

មតិយោបល់