- 2021-10-08 07:59:06
- ព័ត៌មាន
ពុធ មិថុនា ចេញមកឆ្លើយតបវិញ ក្រោយរងការមាក់ងាយថាលោកជា "អ្នកចម្រៀងសណ្ដែកដី"
- 2021-10-08 07:59:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុធ មិថុនា ចេញមកឆ្លើយតបវិញ ក្រោយរងការមាក់ងាយថាលោកជា "អ្នកចម្រៀងសណ្ដែកដី"
ចន្លោះមិនឃើញ
ពិតជារឿងមិនគួរឱ្យជឿដោយថ្មីៗនេះ តារាចម្រៀងស្រករក្រោយពោពេញទៅដោយសមត្ថភាពខ្ពស់ ពុធ មិថុនា ត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចវាងប្រហាថាលោកជាអ្នក ចម្រៀងសណ្ដែកដី។
ទន្ទឹមនឹងភាពល្បីល្បាញរីកមុខមាត់ក្នុងវិស័យសិល្បកម្ពុជាជាច្រើនឆ្នាំកន្លងមក ពុធ មិថុនា ត្រូវបាន មហាជនមួយក្ដាប់តូចសំពងយ៉ាងចាស់មាត់ថា លោកជាអ្នកចម្រៀងសណ្ដែកដី ច្រៀងស្ដាប់អត់កើត សម្លេង មិនពីរោះ និយាយរួមគ្មានសមត្ថភាព។ បន្ទាប់ពីរងពាក្យមងាយទាំងនេះហើយ មិថុនា មិនបង្អង់យូរតបតយ៉ាងអន់ចិត្តថា ឱកាសចូលផលិតកម្មគឺជាក្តីស្រម៉ៃរបស់លោកគឺជាក្តី សង្ឃឹមក្នុងអាជីពជាអ្នកចម្រៀង ហើយលោកបានបានខឹងឬតបតដោយក្ដីកំហឹងនោះទេ។
ពុធ មិនថុនា៖”អរគុណផលិតរាមដែលផ្តល់ឱកាសនេះឲ្យខ្ញុំ អរគុណផលិតកម្មរាមដែលយល់ពីតម្លៃ អ្នកចម្រៀងខ្ចីវ័យរបស់ខ្ញុំ តែពេលនេះខ្ញុំហាក់មានអារម្មណ៍ថា ខ្ញុំកំពុងតែអាត្មានិយមដែលធ្វើឲ្យ ផលិតកម្មមួយនេះត្រូវបានមហាជនមិនឲ្យតម្លៃដោយសារតែខ្ញុំ”។
យ៉ាងណាមិញបន្ទាប់ពីជួបពាក្យមាក់ងាយបែបនេះហើយម្ចាស់ផលិតកម្មរាម អ្នកស្រីអូន បានចេញមុខ និយាយថាអ្នកស្រីបានជ្រើសរើស មិថុនា ឱ្យចូលផលិតកម្មដោយផ្ទាល់ គឺអ្នកស្រីសម្លឹង ឃើញពីទេពកោសល្យរបស់ មិថុនា មិនត្រឹមតែមានទឹកដមសម្លេងពីរោះស្រទន់ពូកែលួងលោមទេ ប៉ុន្តែរូបគេ ក៏មានថ្វីដៃផ្នែកតែងនិពន្ធបានយ៉ាងល្អប្រចាំផលិតកម្មរាមថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះលោកក៏ទើបតែ បញ្ចេញបទថ្មីមានចំណងជើងថា " Delivery អន្សម”។ ទន្ទឹមនឹងរងពាក្យមងាយ មិថុនា ក៏ទទួលបានពាក្យទឹកចិត្តយ៉ាងពីបណ្ដារអ្នកគាំទ្រ ក៏ដូចជាម្ចាស់ផលិតកម្មផ្ទាល់ផងដែរ៕