• 2021-10-11 05:08:28
  • ជីវិតតារា

ស្អាតខ្លាំង ! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតទង់ជាតិខ្មែរ ជាទម្រង់បុរាណលាយសម័យ ផ្ទុះការសើរគ្រប់គ្នា

  • 2021-10-11 05:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាៗ បន្ទាប់ពីឃើញព្រះនាងតូច គ្រងឈុតទង់ជាតិខ្មែរ ស្លៀកយ៉ាងស្រស់សោភា ។

ពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុក ដោយព្រះនាងគ្រងឈុតទង់ជាតិខ្មែរ ជាទម្រង់បុរាណលាយសម័យ យ៉ាស្រស់ស្អាត អមជាមួយសារ រំជួលចិត្តក្រៃលែង ក្រោយបានពាក់ឈុតនេះ ។

ព្រះនាងតូច នរោត្តម ជេនណា បានឲ្យដឹងថា នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីយ៉ាងពិសេស ដែលអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតខ្ពស់ ហើយក៏ជាសម្លៀកបំពាក់ទម្រង់បុរាណលាយសម័យ ដែលមានរំលេចនូវទង់ជាតិកម្ពុជាផងដែរ ។

ព្រះនាងតូច នរោត្តម ជេនណា បានបន្ថែមទៀតថា ព្រះនាងពិតជាមានមោទកភាពណាស់ ដែលបានកើតជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់