• 2021-10-11 08:17:59
  • ចម្រៀង

បទ "Are you ok ?" តន់ចន្ទ័សីមា មិនទាន់ចេញ MV ផង ផ្ទុះ​ពេញ Tiktok!

  • 2021-10-11 08:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទកំពុងល្បី « Are you ok ?» របស់ តន ចន្ទ័សីមា ដែលផលិតកម្ម Galaxy Navatra ទើបតែបានទិញសិទ្ធិពីម្ចាស់សំឡេងដែលមានតម្លៃថ្លៃនោះ ស្រាប់តែពេលនេះ បាន​ទទួល​ការ​គាំទ្រខ្លាំង​នៅ​លើ Tiktok តែ​ទន្ទឹម​នឹង​នោះ ក៏​រងការរិះគន់មិន​តិច​ដែរ ក្រោយ​ពេល​ចេញTrailer ប៉ុន្មាន​ថ្ងៃ​នេះ។

ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីវីដេអូ trailers បទ “are you ok?” ចេញ​លើបណ្ដាញសង្គម Tik Tok មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​ទទួលបាន​អ្នក​ចូល​មើល​យ៉ាង​គំហុក ដល់​ទៅ​ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្ម Galaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀត copy យកទៅបង្ហោះ​តផង។

អ្នកលេងTik Tok លើពិភពលោក ដំបូងឡើយ គិតថា បទTik Tok បទ“are you ok?” គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្ម Galaxy Navatra ប្រលែង វីដេអូ trailers បទ“are you ok?” ចេញ​ភ្លាម ទើបពួកគេ ដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។

តាម​ព័ត៌មាន Galaxy Navatra បានសម្រេចសុំ​ទិញ​ពី​ម្ចាស់សំលេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២ ០០០ ដុល្លារ​ឯណោះ។ ចំពោះ​បទ​ចម្រៀង​នេះ​ដដែល ត្បិត​ថា​មាន​ការ​គាំទ្រ​ខ្លាំង ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ខ្លះដែរ លើ​ពាក្យ "ផ្លាប់​ៗ" នៅ​ក្នុង​បទ​ដើម។ ប៉ុន្តែ​ប្រិយមិត្ត​ក៏​បាន​សរសើរ Galaxy ត្រង់​កែ​ពាក្យ​នេះ មក​ជំនួស​ដោយ Clap វិញ៕

រំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ដោយឃើញបទចំរៀង Are you ok ? មានភាពល្បីល្បាញមិនថា នៅកម្ពុជាប៉ុណ្ណោះទេ សូម្បីតែបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ក៏មានតារាល្បីៗជាច្រើនយកបទនេះទៅរាំលេង នឹងធ្វើត្រាំតាមជាច្រើនផងដែរ។ ដូច្នេះ​ហើយ ទើប​បណ្ដាល​ចិត្ត ឲ្យ Galaxy Navatra បានសម្រេច​សុំទិញសិទ្ធិសំឡេងបទ Are you ok ? ពីអ្នកលេងនៅក្នុង Tik Tok ដែលមានឈ្មោះថា សោម វឌ្ឃនះ នេះ​តែ​ម្ដង​ក្នុង​តួលេខ​ខ្ពស់​មិន​ធម្មតា៕

តោះមកទស្សនាបទចម្រៀងខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់