• 2021-10-11 07:50:54
  • ព័ត៌មាន

មកដឹងចម្លើយយ៉ាងមុតស្រួចនាំឱ្យបវរកញ្ញា សុតធីតា ក្ដោបមកុដ MGC2021

  • 2021-10-11 07:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជយលាភីឯក Miss Grand Cambodia ស្រីស្អាត ប៉ូគឹមថេង សុតធីតា ឆ្លើយសំនួរជាភាសាអង់គ្លេស បានយ៉ាងល្អឥតខ្ចោះប្រកបដោយចំណេះដឹងខ្ពស់ដែលនាំឱ្យនាងនាំមុខបវរកញ្ញាដ៏ទៃ ដែលជាកត្តារុញឱ្យនាងមានឱកាសគ្រងមកុដ MGC2021។

មហាជនជាពិសេសអ្នកគាំទ្រវិស័យដើរម៉ូដកម្ពុជា ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបវរកញ្ញារូបនេះ ឆ្លើយសំនួររបស់កម្មវិធីពោរពេញទៅដោយទំនុកចិត្តខ្ពស់ដោយនាងបានឆ្លើយសំនួរយ៉ាងដូច្នេះថា កម្មវិធីប្រកួត MGC និងMGI មិនមែនសម្រាប់តែបង្ហាញស្រស់នោះទេវាក៏ជាកន្លែងដែលយើងបង្ហាញ អំពីក្ដីស្រលាញ់ ការគោរពផ្ដល់តម្លៃ ទង្វើល្អ ជាពិសេសភាពស្រស់ស្អាតចេញពីខាងក្នុងបេក្ខនារីទាំងអស់ដើម្បីបញ្ចប់អំពើហិង្សា។

ម្ចាស់មកុដរូបនេះបានរៀបរាប់ចម្លើយរបស់ខ្លួនលើកឆាកប្រកួតមានទំនុកចិត្តថា៖”ខ្ញុំដឹងថាប្រទេសកម្ពុជា របស់យើងមានស្ត្រី និងកុមារច្រើនណាស់រងនូវអំពើហិង្សា វាពិតជាប៉ះទង្គិចផ្លូវអារម្មណ៍ខ្ញុំខ្លាំងណាស់ពេលឃើញដូច្នេះ ហើយខ្ញុំពិតជាឈឺចាប់ណាស់ពេលឃើញរឿងបែបនេះកើតមានឡើង ហើយឥឡូវនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានមនុស្សស្លាប់រាប់រយនាក់ដោយសារសង្គ្រាម ស្របពេលគ្នានេះមានមនុស្សជាច្រើនបាត់បង់ផ្ទះសំបែង គ្រួសារ ក្ដីសង្ឃឹម។ ហេតុអ្វី? ហេតុអ្វីចាំបាច់ត្រូវបង្កើត សង្រ្គាម? ដូច្នេះទាំងនេះគឺជាហេតុផលដែលឱ្យខ្ញុំចូលប្រកួតនៅក្នុងយប់នេះ ខ្ញុំឈរនៅទីនេះមិនមែន គ្រាន់តែចង់ឈ្នះមកុដតែប៉ុណ្ណោះនោះទេ ដូច្នេះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាជឿរជាក់លើរូបខ្ញុំ ហើយក្រោក ឡើងស្វែងរកភាពរីករាយ ធ្វើឱ្យពិភពលោកមួយនេះប្រសើរឡើង ដើម្បីក្មេងជំនាន់ក្រោយ និងមនុស្សជាតិទាំងមូល”។

យ៉ាងណាមិញទាំងនេះសុទ្ធតែជាចម្លើយគ្រប់ឃ្លាចេញពីមាត់របស់បវរញ្ញាតំណាងខេត្តបាត់ដំបង់ ដែលធ្វើឱ្យគណៈកម្មាការស្ញើចសរសើនាងយ៉ាងខ្លាំងលើចម្លើយដ៏ក្បោះក្បាយរបស់នាងដែលសបញ្ជាក់ អំពីចំណេះ និងភាពអង់អាចបន្ថែមពីសម្រស់ដ៏ទាក់ទាញ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់