• 2021-10-12 02:01:00
  • ព័ត៌មាន

តាម​ដំណឹង ឈុតតំណាងជាតិ MGC2021 នឹង​ត្រូវ​កែច្នៃឡើងវិញ មុន​យក​ទៅ​អួត​លើ​ឆាក​អន្តរជាតិ!

  • 2021-10-12 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ បន្ទាប់​ពិ​ការ​ប្រកាស​ជយលាភី​ Miss Grand Cambodia 2021 ក៏​លេចដំណឹងថា ឈុតតំណាងជាតិកម្ពុជា ដែលកំពុងត្រៀមបង្ហាញវត្តមានលើ​ឆាកអន្តរជាតិ នឹង​ត្រូវ​កែច្នៃឡើងវិញជាមុន​សិន នេះយោងតាមផេកផ្លូវការ Beauty Pageant Reviewer បង្ហើបលើបណ្ដាញសង្គម។

បន្ទាប់ពីស្វែងរកម្ចាស់មកុដប្រចាំ Miss Grand Cambodia 2021 បានទៅលើស្រីស្អាត ប៉ូគឹមថេង សុតធីតា ពេលនេះលេចដំណឹងល្អបន្ថែមអំពីឈុតតំណាងជាតិ នឹងត្រូវកែច្នៃឡើងវិញដើម្បីចូលរួម ប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិឆាប់ៗនេះ។

ឈុតតំណាងជាតិកម្ពុជាច្នៃប្រឌិតឡើងក្រោមថ្វីដៃអ្នកជំនាញច្នៃម៉ូដយ៉ាងវិសេសវិសាល ដោយច្នៃចេញជារូបរាងប្រាសាទអង្គរវត្ត បារមី នាគអមសងខាង និងមកុដអប្សរា ច្នៃបន្ថែមរំលេចនូវត្បូងចែងចាំង រាប់រយគ្រាប់ និងត្បូងប្រណិតដល់ទៅ ៤១គ្រាប់ ទៅតាមទំហំសម្រាប់រចនាឡើងកាន់តែស្រស់ស្អាត ដើម្បីបង្ហាញលើឆាកអន្តរជាតិ Miss Grand Cambodia 2021 ឱ្យកាន់ល្បីសុះសាយអំពីវប្បធម៌របស់ខ្មែរ។

យ៉ាងណាមិញមហាជនលាន់មាត់សរសើ និងជឿជាក់ថាកម្ពុជានឹងអាចឈានទៅវគ្គពិសេសៗ ដោយផ្អែកលើសម្រស់ផូរផង់ រាងខ្ពស់ ស្រឡះ កាយវិកាទន់ភ្លន់ ឈុតតំណាងជាតិល្អឯកក្រោមស្នាដៃ អ្នករចនា ជាពិសេសពឹងលើចំណេះដឹងទូលំទូលាយរបស់ជយលាភីឯក ប៉ូគឹមថេង សុតធីតា ដែលអាច និយាយបានដលើទៅ២ភាសា អង់គ្លេស និងមីយ៉ាន់ម៉ា៕

អត្ថបទ៖ Pav SreyPich

មតិយោបល់