• 2021-10-13 04:37:56
  • ជីវិតតារា

មិនសរសើរមិនបាន ! អតីតនាដកា ឱក សុគន្ធកញ្ញា តុបតែងកាយជាព្រាហ្មណ៌ ដាក់ក្បាច់ចេញមកសមឥតទាស់ មិនឆ្គង

  • 2021-10-13 04:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ធ្វើឲ្យមហាជនបើកភ្នែកធំៗ ក៏ព្រោះការតុបតែងកាយជាព្រាហ្មណ៏ ថែមទាំងដាក់ក្បាច់មិនឆ្គង សាកសមឥតទាស់ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរព្រាត ។

នៅមុននេះបន្តិច តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញរូបភាពនៅលើគណនីហ្វេសប៊ុករបស់នាង ដោយបង្ហាញសម្លៀកបំពាក់ជាតួអង្គព្រាហ្មណ៌(នាយរោង) យ៉ាងសាកសម ដែលលំអទៅដោយគ្រឿងពណ៏ ស ក្នុងវ័យជំទង់ ដែលតំណាងឲ្យភាពបរិសុទ្ធ។

ក្នុងសម្លៀកបំពាក់នេះដែរ ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា នេះគឺជារបាំបួងសួងព្រាហ្មណ៌ ដែលជាទម្រង់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលរបាំនេះគឺជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អទិទេពប្រចាំប្រាសាទ ហើយមួយវិញទៀតសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា ។

បើក្រឡេកទៅមើលមតិរបស់អ្នកគាំទ្រវិញ ម្នាក់ៗសរសើរពេញៗមាត់ថា នាងពិតជាស្រស់ស្អាតខ្លាំងណាស់ អ្នកខ្លះទៀតថា អ្វីដែលខ្លួនចេះត្រូវតែបង្ហាញ មិនមែនចេះតែស្លៀកពាក់ហើយឲ្យគេសរសើនោះទេ ចំណែកអ្នកខ្លះទៀតថា នាងជាអតីតនាដកា នូវពេលដាក់ក្បាច់ចេញមកសមឥតឆ្គង

អត្ថបទ៖ Tep Sovannmoly

មតិយោបល់