• 2021-10-13 09:06:53
  • ព័ត៌មាន

សួស វីហ្សា ទម្លាយកាដូមានតម្លៃកប់​​ ដែល ទ្រី ដាណា គួចជាចំណងដៃកូនស្រីនាងក្នុងថ្ងៃខួបកំណើត

  • 2021-10-13 09:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងឆ្នាំ២០២១ នេះ គេសង្កេតឃើញទំនាក់ទំនងរវាងគ្រួសារតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សួស វីហ្សា ជាមួយថៅកែហាងពេជ្រ ទ្រី ដាណា កាន់តែស៊ីជម្រៅ និងស្និទ្ធស្នាល។ នៅរសៀលថ្ងៃទី១៣ ខែតុលា នេះ វីហ្សា ទម្លាយថា ទ្រី ដាណា បានកួចដៃកូនស្រីនាងឈ្មោះ ថង សាម៉ូលីណា ក្នុងថ្ងៃខួបកំណើតនូវអលង្ការដ៏ប្រណីត និងលុយយ៉ាងសន្ធឹក។

ចំណងដៃ ឬកាដូសម្រាប់កូនស្រីនេះ ត្រូវបាន សួស វីហ្សា ទម្លាយតាមបណ្ដាញសង្គម Instagram ថា ក្នុងថ្ងៃខួបកំណើតកូនស្រីរបស់នាងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានផ្ដល់កាដូយ៉ាងពិសេសដល់កូនស្រីនាងដូចជា៖ ខ្សែកបន្ដោងពេជ្រTSJ ចំនួន១ខ្សែ ខ្សែដៃ១គូ និងខ្សែជើង១គូ ព្រមទាំងកួចដៃបន្ថែមពីលើនេះនូវទឹកប្រាក់ចំនួន២០០០ដុល្លារទៀតផង។

សួស វីហ្សា៖”ជូនកូនមិនគ្រប់ បងក៏បានជូនពួកខ្ញុំទៀតចំនួន២០០០ដុល្លារ រួមទាំងបាច់ផ្កាដ៏ស្រស់ស្អាត…ទោះប្រកែកយ៉ាងណាក៏បងនៅតែមិនព្រម ព្រោះបងថាលុយនេះជាលុយហេងៗ ត្រូវតែទទួល”។

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ គ្រួសារតារាចម្រៀងស្រី សួស វីហ្សា បានធ្វើពិធីខួបកំណើត គម្រប់អាយុ១ឆ្នាំ សម្រាប់កូនស្រីដំបូងរបស់ខ្លួន។ ឱកាសនោះហើយដែលថៅកែហាង ពេជ្រ ទ្រីដាណា បានផ្ដល់កាដូយ៉ាងពិសេសសម្រាប់គ្រួសារតារាចម្រៀងស្រី សួស វីហ្សា៕

ជិន សុភ័ក្ដ្រ

មតិយោបល់