• 2021-10-14 01:15:00
  • ព័ត៌មាន

សម្ដែងស៊ីចង្វាក់គ្នាខ្លាំងពេកតារាសម្ដែង៤គូនេះ Fan ចង់ឱ្យស្រលាញ់គ្នាមែនទែន

  • 2021-10-14 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមទស្សនារឿងភាគពិតជាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងជាមួយកំពូលតារាសម្ដែងឆ្នើម ដែលពួកគេពូកែសម្ដែងស៊ីចង្វាក់គ្នាតែម្ដង ជាពិសេសតួរប្រុសស្រីស្រស់សោភា ស្រស់សង្ហាសមគ្នាឥតខ្ចោះ៤គូដល់ថ្នាក់អ្នកគាំទ្រចង់ឱ្យស្រលាញ់គ្នាមែនទែន។

តារាសម្ដែងល្បីឈ្មោះក្នុងប្រទេសកម្ពុជាប៉ុន្មានគូមានដូចជាលោក ខាត់ វៃហាំង និងស្រីស្អាត ស៊ីន យូប៊ីន ធ្លាប់សម្ដែងរួមគ្នាក្នុងរឿងភាគមិនក្រោម១០រឿងនោះទេ ចំណែកកម្លោះសង្ហា ព្រីន ដៃគូជាមួយ ស្រីស្រស់ រចនា រ៉ាវ៉ាឌី ក៏ផ្ទុះការគាំទ្រខ្លាំងក្នុងរឿងអ្នកឈ្នះ ផងដែរ ដោយឡែកលោក លឹម ជាឡាយ ដៃគូស្អិតល្មួត គៀត សុវណ្ណឡាង ធ្លាប់ប៉ះគ្នាមិនក្រោម១០រឿងដែលហើយរឿងចុងក្រោយនោះ គឺរឿក្រមុំបាយឆា ហើយគូចុងក្រោយដែល ប្រិយមិត្តចង់ឱ្យស្រលាញ់គ្នានោះគឺ លោកសេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ដែលអ្នកទាំងពីរសម្ដែងរួមគ្នាក្នុងរឿង ទាសីបេះដូង

ការលើកឡើងនេះមិនត្រឹមតែនៅក្នុងរឿងភាគសម្ដែងប៉ះគ្នាញឹកទេ សូម្បីតែចូលរួមក្នុងកម្មវិធីទូរស្សន៍នានាក៏លេចមុខជាគូៗតែម្ដង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រស្រលាញ់ចូលចិត្តកើតគំនិតចង់ឱ្យដៃគូ សម្ដែងទាំងនេះស្រលាញ់គ្នាពិតប្រាកដក្នុងជីវិតឯកជន។

យ៉ាងណាមិញនេះគ្រាន់តែការបញ្ចេញមតិពីមហាជន ដោយផ្អែកលើការសម្ដែងស៊ីចង្វាក់ និងភាពស្និត ស្នាលដូចគូស្នេហ៍ពិត ទើបធ្វើឱ្យគ្រប់គ្នាកើតកូនចិត្តចង់ឱ្យក្លាយជាពិតប្រាកដ។ ប៉ុន្តែទោះជាអ្នកគាំទ្រ លើកឡើងយ៉ាងនេះក្ដីរហូតមកដល់ពេលនេះពួកគេនៅតែជាដៃគូល្អហើយក្នុងនោះខាងប្រុសក៏ធ្លាប់ សារភាពដែលថារាល់ពេលបានរួមការងារជាមួយដៃគូពួកគេគឺមានអារម្មណ៍ល្អ និងសប្បាយរីករាយ តែមិនទាន់ស្មានដឹងទេថានេះជាអារម្មណ៍ស្នេហា ឬមិត្តភាពការងារ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់