• 2021-10-14 02:04:38
  • ព័ត៌មាន

គ្រួសារត្រកូលខាត់ ជួបទុក្ខទៀតហើយ! ប្អូនថ្លៃស្រីរបស់តារាចម្រៀង ខាត់ សុឃីម ស្លាប់យប់មិញ

  • 2021-10-14 02:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏សោកសៅមួយចេញពីមិត្ដសិល្បៈ និងតារាចម្រៀង ខាត់ សុឃីម ផ្ទាល់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយសារតែភរិយារបស់លោក ខាត់ យ៉ៃ ប្អូនប្រុសបង្កើតរបស់អ្នកនាង ខាត់ សុឃីម ឈ្មោះ លីម ស្រីណែត ត្រូវបានជំងឺកូវីដ-១៩ ឆក់យកជីវិតទាំងនៅវ័យក្មេង។

នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ គេឃើញទំព័រហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម និងលោក ប៉ែន ចំរុង ប្រកាសដំណឹងថា ប្អូនស្រី លីម ស្រីណែត បានស្លាប់នៅម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

អ្នកនាង ខាត់ សុឃីម បានសរសេរសាខ្លីមួយថា ម្សិលមិញនៅឃើញមុខប្អូនថ្លៃ តែថ្ងៃនេះប្អូនស្រីទៅដោយមិនបានលា។ ក្រៅពីពោលពាក្យថាសោកស្ដាយ អ្នកនាង ខាត់ សុឃីម ក៏បានបួងសួងសូមឲ្យប្អូនថ្លៃ កើតជាតិក្រោយឲ្យមានអាយុវែង។ ខាត់ សុឃីម៖”Covid-19 បានឆក់ជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ…ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា”។

គេអាចចាត់ទុកថា នេះជាដំណឹងក្រៀមក្រំទី១ សម្រាប់គ្រួសារតារាដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបើកឱកាសឲ្យពលរដ្ឋគ្រប់រូបអាចចល័តទីតាំង ឬដើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងក្នុងឱកាសសម្រាកបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីស្ទង់មើលពីស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មុននឹងឈានដល់ដំណាក់កាលបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ៕

ជិន សុភ័ក្ដ្រ

មតិយោបល់