• 2021-10-14 02:03:30
  • ព័ត៌មាន

ដំណឹង​ល្អឆ្លងទ្វីបមកដល់ហើយ! Lisa នឹងចេញបទថ្មីរួមជាមួយ Dj Snake, Megan Thee Stallion និង Ozuna

  • 2021-10-14 02:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ដែលអ្នកគាំទ្រទាំងអស់ទន្ទឹង​រង់ចាំ​បាន​មក​ដល់ហើយ គឺការ​សហការរវាង Lisa (BLACKPINK) និង DJ Snake។ ដំណឹង​ល្អ​នេះ​បាន​ផ្ទុះ​ចេញ​យូរ​ហើយ​ ប៉ុន្តែ​គ្រប់គ្នា​ត្រូវ​រង់ចាំការបញ្ជាក់ផ្លូវការ​សិន រហូត​ពេល​នេះ​គ្រប់យ៉ាង​បាន​ក្លាយជា​ការពិត។

DJ Snake បាន​បង្ហោះ​ឃ្លីបមួយលើ Twitter ចេញ​ពី​ឈុត​មួយ​ក្នុង​បទ​ថ្មី​ដែល​លោក​ផលិត ដោយមាន​ឈ្មោះ​ Lisa ហើយ Lisa ពេល​នេះ​គ្មាន​អ្នកណា​ក្រៅពី Lisa របស់ BLACKPINK ទេ។

ដោយ​ឡែក​ក្រៅពី Lisa ក៏នៅ​មាន​តារា​រ៉េប​អាមេរិក​ម្នាក់ទៀតដែរ នោះគឺ Megan Thee Stallion អ្នក​ដែល​ទើប​សហការជាមួយ BTS នូវ​បទ «Butter (Version Remix)»

នៅ​មាន​ម្នាក់ទៀត ដែល​នឹង​បង្ហាញ​ស្នាដៃក្នុង​បទ​ថ្មីនេះ​ នោះគឺតារាចម្រៀងព័រតូរីកូ Ozuna

ជិតចុងបញ្ចប់​ក៏មាន​បង្ហាញ​ពាក្យថា​ «SXY GIRL» នៅ​លើ​ឡាន​ពណ៌ទឹកក្រូច ហើយតាមការប៉ាន់ស្មាន បទ​ថ្មីនេះ​មាន​ចំណងជើងថា «Sexy Girl»

រង់ចាំតាមដាន​ជា​បន្តនូវ​ដំណឹង​ល្អ ជា​ស្នាដៃត្រៀមពិសេសរបស់​តារា​​ល្បីៗទាំង ៤៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់