• 2021-10-14 08:43:38
  • ជីវិតតារា

ស្អាតៗណាស់ ! មកមើលសម្រស់បវរកញ្ញាMiss Grand Cambodia ទាំង៨ជំនាន់ សុទ្ធតែស្អាតៗឡើងគួរឲ្យស្រលាញ់ហ្មង

  • 2021-10-14 08:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីមួយជំនាន់ទៅមួយជំនាន់បវរកញ្ញា Miss Grand Cambodia គឺសុទ្ធតែមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ រហូតធ្វើឲ្យហ្វេនៗជាច្រើនលង់សម្រស់របស់នាងដកចិត្តមិនរួច ។

បវរកញ្ញាដែលមានសម្រស់ស្រស់ស្អាតទាំង៨ជំនាន់ដែលធ្វើឲ្យអ្នកគាំទ្រផ្អើលភ្លូកទឹកភ្លូកដីនោះរួមមាន ៖

ទី១ កញ្ញា ទឹម ស្រីនាថ ជាបវរកញ្ញា ឆ្នាំ២០១៤ (ប្រកួតនៅប្រទេសថៃ)

ទី២ កញ្ញា សេង ប៉ូវិថាវី ជាបវរកញ្ញា ឆ្នាំ២០១៥ ( ប្រកួតនៅប្រទេសថៃ )

ទី៣ កញ្ញា ហេង ចាន់ថា ជាបវរកញ្ញា ឆ្នាំ២០១៦ ( មិនបានចូលរួមប្រកួត )

ទី៤ កញ្ញា ខ្លឹម ស្រីគា ជាបវរកញ្ញា ឆ្នាំ២០១៧ ( ប្រកួតនៅប្រទេសវៀតណាម )

ទី៥ កញ្ញា ឌី លីកា ជាបវរកញ្ញា ឆ្នាំ២០១៨ ( ប្រកួតនៅប្រទេសមីយ៉ាន់ម៉ា )

ទី៦ កញ្ញា ដេត ស្រីនាថ ជាបវរកញ្ញា ឆ្នាំ២០១៩ ( មិនបានចូលរួមប្រកួត )

ទី៧ កញ្ញា ជីលី ទេវី ជាបវរកញ្ញា ឆ្នាំ២០២០ ( ប្រកួតនៅប្រទេសថៃ )

ទី៨ កញ្ញា ប៉ូគឹមថេង សុតធីតាជាបវរកញ្ញា ឆ្នាំ២០២១ ( ប្រកួតនៅប្រទេសថៃ )

គួរបញ្ជាក់ផងដែរថា បវរកញ្ញា Miss Grand International 2021លើកទី៩ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់