• 2021-10-31 07:56:08
  • ព័ត៌មាន

តោះមកដឹងកវីនិពន្ធបទ «វ៉ាក់សាំងមនុស្សក្បត់» ដែលកំពុងទទួលបានការគាំទ្រខ្លាំង

  • 2021-10-31 07:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់មានប្រិយមិត្តមិនតិចនោះទេដែលជាអ្នកគាំទ្រ Lyric Video «វ៉ាក់សាំងមនុស្សក្បត់» ចង់ស្គាល់មុខកវីនិពន្ធរូបណារបស់ផលិតកម្មដាវីត្រានៅពីក្រោយបទដ៏ល្បីមួយនេះជាក់ជាមិនខានឡើយ។

លោក គិន កក្កដា ដែលប្រិយមិត្តជាច្រើនធ្លាប់ស្គាល់លោកម្តងរួចមកហើយក្នុងបទដែលផ្ទុះខ្លាំងកាលពីឆ្នាំ២០២០ គឺបទ «ផ្ញើលុយចងដៃ ៨ ២០០០ រៀល»។ ថ្មីៗនេះ លោកបានចេញនួវបទ Lyric Video «វ៉ាក់សាំងមនុស្សក្បត់» ត្រឹមតែមួយថ្ងៃសោះ បទនេះត្រូវបានទស្សនិជនដែលជាអ្នកគ្រាំ ជិត១លាននាក់បានធ្វើការចែករំលែក និងធ្វើត្រាប់សម្តែងច្រៀងតាមបង្ហោះពាសពេសបណ្តាញសង្គម ជាពិសេសគឺ Tik Tok។

ជាមួយនូវការផ្ទុះនៃការគាំទ្រនេះ លោក គិន កក្កដាបានបង្ហើបឱ្យដឹងថា ការសរសេរបទចាក់វ៉ាក់សាំងនេះឡើងគឺ ចង់ផ្ញើរសារដល់បងប្អូនប្រជាពលរដ្ឋយល់កាន់តែស៊ីជម្រៅអំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃការឆ្លងជំងឺនេះ។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV «វ៉ាក់សាំងមនុស្សក្បត់» នេះ។ ហើយលោកអ្នកក៏អាចទាញយកកម្មវិធីអេប «App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

តោះស្តាប់បទចម្រៀង «វ៉ាក់សាំងមនុស្សក្បត់» ទាំងអស់គ្នា៖

Tik Tok៖ https://vt.tiktok.com/ZSejuerqV/

Facebook៖ https://www.facebook.com/262354588960283/posts/294452432417165/

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

អត្ថបទ៖ In Sopheng

មតិយោបល់