• 2021-11-02 04:50:43
  • ភាពយន្ត

បើករោងកុនលើកនេះ ហ៊ុយ យ៉ាឡេង ឈរលើគំនិតអភិវឌ្ឍន៍វិស័យភាពយន្ដខ្មែរមាំទាំណាស់!

  • 2021-11-02 04:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ៊ុយ យ៉ាឡេង គឺជាផលិតករភាពយន្ដខ្មែរ១រូប ក្នុងចំណោមផលិតករផ្សេងទៀត បានបង្ហាញទឹកចិត្ដត្រេកអរចំពោះការបើកដំណើរការឡើងវិញនូវរោងភាពយន្ដនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចផ្អាកជាង២ឆ្នាំ។

ម្ចាស់ខ្សែភាពយន្ដរឿង”ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បង្ហាញអារម្មណ៍របស់ខ្លួនតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ថា អបអរសាទររោងភាពយន្ដបើកឡើងវិញហើយ ហើយរោងភាពយន្ដបី គឺ Legend Prime Cineplex និងរោងភាពយន្ដ Major cineplex។

លោក ហ៊ុយ យ៉ាឡេង៖”អគុណរាជរដ្ឋាភិបាល ពួកខ្ញុំជាផលិតករ នឹងខំប្រឹងដើម្បីជ្រោងវិស័យភាពយន្ដឲ្យរីកចម្រើន ហើយខ្ញុំបាទនឹងធ្វើវីដេអូផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍យើងទៅកាន់ពិភពលោក”។

បើតាមលោក ហ៊ុយ យ៉ាឡេង អ្វីដែលលោកប្រឹងប្រែ និងត្រៀមធ្វើបន្ថែមលើការផ្សព្វផ្សាយវប្បធម៌ និងតំបន់ទេសចរណ៍នេះ គឺដើម្បីឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ ហើយមកលេងកម្ពុជាកាន់តែច្រើន។ លោកក៏សូមឲ្យផលិតករ កាន់ដៃគ្នារួបរួម ងើបឡើងដើរទៅមុខ ដើម្បីអភិវឌ្ឍន៍ឲ្យបានថ្កុំថ្កើង។​

ទោះ​ជា​យ៉ាង​ណា គេឃើញ​ផលិតករ​រូប​នេះ ខកចិត្ដច្រើនដង​មកហើយទាក់ទង​នឹង​រោងភាពយន្ដបើកហើយបិទវិញៗ ដោយសារ​បញ្ហាជំងឺកូវីដ-១៩ តែ​ការ​បើក​លើក​នេះ​លោក​ជឿរថា កម្ពុជា​អាច​ងើប​ឡើង ដើម្បីអភិវឌ្ឍន៍វិស័យភាពយន្ដ​បាន​ហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់