• 2021-11-08 04:00:59
  • ព័ត៌មាន

សរសើរទឹកចិត្ត Bang Sihyuk ណាស់! ជើងរបួសហើយ ខំ​មកសួរសុខទុក្ខប្អូនៗ ទាំង​ជិះរទេះរុញទៀត

  • 2021-11-08 04:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ អ្នកច្នៃម៉ូដដ៏ល្បី Yoni P និង​ស្វាមីគឺ Steve J ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជាមួយនឹង​នឹង​ ប្រធានក្រុមហ៊ុន HYBE គឺ PD Bang Si HyukYoni P បាន​ថត​រូប​បង្ហោះ​ចែក​រំលែក​ឲ្យអ្នកគាំទ្រ​បាន​ដឹង​ពីវត្តមាន​ជុំគ្នា​របស់ពួកនាង​នៅ​ហាងកាហ្វេ​មួយ​កន្លែង។​

ក្នុង​រូប​ អ្វី​ដែល​គ្រប់គ្នា​ចាប់ភ្លឹក​ជាងគេ​គឺ ពេល​ឃើញ Bang Si Hyuk ស្លៀកខោខ្លីលើជង្គង់ បង្ហាញ​ជើង​ចេញ។ ជាមួយគ្នានោះ Yoni P ក៏ថែម​ទាំងបញ្ជាក់​ថា​ លោក (PD Bang Si Hyuk) មក​សួរសុខទុក្ខនាង​ ទាំង​ជិះរទេះរុញ ដោយសារតែមាន​របួសជើង។

អ្នកច្នៃម៉ូដដដែល​បាន​សរសេរថា៖ «លោកប្រធាន Bang Si Hyuk របស់យើង ជាអ្នក​ដែល​ខ្ញុំគោរព​បំផុតក្នុង​ជីវិតនេះ​ហើយគាត់​បាន​សម្រេច​ការងារ​ជោគជ័យ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ដេល​ខ្ញុំ​បាន​ស្គាល់​កន្លងមក។ ប៉ុន្តែ​គាត់​ នៅតែ​ជាបងប្រុស Si Hyuk អ្នកដែល​តែងទិញនំចំណី​ឲ្យខ្ញុំ​ញ៉ាំគ្រប់ពេល​ជា​រៀងរហូត។ ទោះ​បី​គាត់​មាន​របួស​ជើង ហើយគាត់​នៅតែ​ឆ្លៀតមក​សួរសុខទុក្ខខ្ញុំ​ដល់ហាងកាហ្វេ ទាំង​ជិះ​រទេះរុញមកទៀត។ គាត់ចូល​ចិត្ត​កន្លែង​ណា​ដែល​មាន​មនុស្សច្រើន។​ គាត់​ថែមទាំង​ផ្ញើរូប​ដែល​យើងបាន​ថតរួមគ្នា កាល​ពី ១០ឆ្នាំមុន មកឲ្យខ្ញុំទៀត ហើយនិយាយថា ១០ឆ្នាំ​ទៅហើយ​ដែល​យើង​បាន​ស្គាល់គ្នា។ គាត់គឺជា​បុរសម្នាក់ដែលផ្អែមល្ហែម បើ​អ្នក​ស្គាល់គាត់ច្បាស់! ខ្ញុំពិតជាមានមោទកភាព​ខ្លាំង​​ណាស់~ ខ្ញុំ​តែង​ស្ថិតនៅ​ជា​អ្នកគាំទ្រ​នូវដំណើរផ្លូវអស្ចារ្យ​ទៅ​មុខរបស់បងគ្រប់ពេល​»

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់