• 2021-11-11 02:08:55
  • ព័ត៌មាន

ក្រោយរូបកៀកកើយជាមួយ Xiumin បែកធ្លាយពេលស្រវឹង ឲ្យគេបើកភ្នែកសព្រាត ឥឡូវ Leo បកស្រាយហើយ

  • 2021-11-11 02:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ​ទី ១០ ខែវិច្ឆិកា Leo (VIXX) បានលើក​យកប្រធានបទ​ក្ដៅគគុក ទាក់ទង​នឹង​រូបភាព​ដែល​លោកបាន​បង្ហោះលើ​បណ្ដាញ​សង្គម ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗសឹងទាំងអស់ពេល​បាន​ឃើញ។

រម្លឹក​កាល​ពីដើមខែនេះ​ Leo បានបង្ហោះ​រូប​ជាមួយនឹង​ Xiumin (EXO) ហើយរូបនេះ​ជា​រូបបែប​ស្និទ្ធស្នាលហួសនិស្ស័យ បញ្ជាក់ពី​ក្ដី​ស្រឡាញ់ និង​ការ​រាប់អាន​របស់អ្នកទាំង ២ ប៉ុន្តែ​អាច​ធ្វើឲ្យអ្នកគាំទ្រ​មួយចំនួន​យល់ខុសទៅន័យផ្សេង។

យ៉ាងណា​មិញ ពេល​ស្ថិតក្នុង V Live ជាមួយនឹង​អ្នកគាំទ្រ Leo បាន​ពន្យល់​ហេតុផលថា៖ «អ្នកទាំងអស់គ្នា បុរសម្នាក់នោះ (Xiumin) ពិតជា​ស្និទ្ធ​ស្នាល​ជាមួយខ្ញុំ​ណាស់ រហូត​ដល់ថ្នាក់គាត់​ថែម​ទាំងដឹង​ពី​លេខកូដសំងាត់ចូល​ផ្ទះ​ខ្ញុំ​ទៀត។ យប់នោះ គាត់មាន​ការងារសម្ដែងមួយ ចំ​ថ្ងៃ​ដែលខ្ញុំ​ឈប់សម្រាក​ដែរ។ ពួកគេ​ក៏​បាន​ដើរលេង​ទៅក្រៅ ញ៉ាំស្រាអីបន្តិចបន្តួច ហើយពេល​ហ្នឹង​ហើយយើងក៏បាន​ថតរូបលេងជាមួយគ្នាទៅ។ ពួកយើង​ពិត​ជា​ស្និទ្ធស្នាល​ណាស់ ប៉ុន្តែ​ប៉ះពាល់អី លើសលួស អាក្រក់អីពេកទេ កុំ​បារម្ភអី»។

Leo បានបន្ថែមថា៖ «នៅពេល​ដែល​ខ្ញុំ​ងើបពីដេកពេល​ព្រឹក ខ្ញុំ​បាន​ឃើញអ្វី​ដែល​ខ្ញុំ​បាន​បង្ហោះ វា​ពិតជា​ធ្វើខ្ញុំរអើមខ្លាំង ដល់ថ្នាក់ខ្ញុំលុបឃ្លាដែលខ្ញុំសរសេរថា “ខ្ញុំស្រឡាញ់អ្នកណាស់” ខ្ញុំ​គ្រាន់តែ​ចង់ឲ្យគ្រប់គ្នាដឹង​ថា ពួកយើងគ្រាន់តែ​ជា​មិត្តល្អទេ អត់មានអីលើសហ្នឹងទេ​»៕​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់